ទាន់ហេតុការណ៍
0

នៅ​វត្ត​បទុម​វ​តី​ថ្ងៃនេះ វេន​ទី 8 ដែល​ជា​កេរ្តិ៍មរតក បន្សល់​ពី​ឪពុក​បន្តវេន​មក​ដល់​កូនចៅ​គោរពបូជា​ជា​រៀងរាល់ឆ្នាំ​

នៅ​វត្ត​បទុម​វ​តី​ថ្ងៃនេះ វេន​ទី 8 ដែល​ជា​កេរ្តិ៍មរតក បន្សល់​ពី​ឪពុក​បន្តវេន​មក​ដល់​កូនចៅ​គោរពបូជា​ជា​រៀងរាល់ឆ្នាំ​

​នៅ​វត្ត​បទុម​វ​តី​ថ្ងៃនេះ​ជា​វេន​ទី 8 នៃ​បណ្ដា​ល័យ​អ្នកឧកញ៉ា​មហា​ភក្តី​បរិស្ប​ភោគា​ធិបតី​ហ៊ុន​នាង​ដែល​ជា​លោកឪពុក​និង​ជីតា​បាន​បន្សល់​ទុក​កេ្តរិ៍ដំណែល​នៃ​ពិធី​កាន់បិណ្ឌ​នេះ​មក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​ពេល​នេះ​កូនចៅ​នៅ​តែ​រក្សា​ធ្វើ​ពិធី​កាន់បិណ្ឌ​នេះ​ជា​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ​។​

​ក្នុង​ពិធី​កាន់បិណ្ឌ​ពេលនេះ ឯកឧត្តម​ស៊ា​ង​ប៊ុន​លាង ព្រមទាំង​លោក​ជំទាវ​ហ៊ុន​ប៊ុនធឿន​និង​ក្រុមគ្រួសារ​ព្រមទាំង​សមាជិក​នៃ​បណ្ដា​ល័យ​អ្ន​ឧ​ញ៉​មហា​ភក្តី​បរិស្ប​ភោគា​ធិបតី​ហ៊ុន​នាង​និង​សមាជិក​ទ្រទ្រង់​បណ្ណាល័យ​បាន​មក​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​នេះ​ដោយ​សទ្ធា​ជ្រះថ្លា​។​ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍​ថា​បិទ​ទី 8 ដែល​ជា​កេរិ៍្តមរតក របស់​លោកឪពុក​តែងតែ​ផ្សារភ្ជាប់​ពិធីបុណ្យ​ពី​ឪពុក​កាន់បិណ្ឌ​នៅ​វត្ត​បទុម​វ​តី ដែល​លោកឪពុក​ជា​អតីត​គណៈ​កម្ម​ធិ​ការ ក្នុង​វត្ត​បទុម​វ​តី​នេះ ហើយ​កូនចៅ​នៅ​តែ​រក្សា​និង​បន្តវេន​ធ្វើជា​រៀងរហូត​។​

​ឯកឧត្តម​បណ្ឌិត​មានប្រសាសន៍​បន្ត​ទៀត​ថា​ក្នុង​ពិធី​បិណ្ឌ​ទី 8 ជា​ការតភ្ជាប់​បន្សល់​ពី​ឪពុក​មក​ហើយ​ថ្ងៃនេះ​កូនចៅ​និង​ក្រុមការងារ​បណ្ណាល័យ​នៅតែ​គោរព​ហើយ បាន​នាំ​យក​ទ​នូវ​ទ័យ​ទាន​សព្វបែបយ៉ាង មក​ប្រគល់ជូន​ព្រះសង្ឃ ដែល​ពុទ្ធបរិស័ទ​បាន​ចូល​បុណ្យ​ក្នុង​ថ្ងៃនេះ​នឹង​ថ្ងៃ​ម្សិលមិញ បាន​ចំនួន 5 លាន 22 ពាន់​រៀល និង 150 ដុល្លារ​។​

​ដូច្នេះ​ក្នុង​នាម​ឯកឧត្តម​បណ្ឌិត សូម​ឧទ្ទិស កុសលផល​បុណ្យ​នេះ​ជូន​ទៅ​ដល់​លោក​ឪពុក​និង​អ្នក​ម្ដាយ​ព្រមទាំង​ញាតិ​កាល​ទាំង​៧​សន្តាន សូម​មក​ទទួល ផល្លា​នុ​សង្ឃ​នេះ​នឹង​សូម​ឲ្យ​កូនចៅ​ជួបតែ​សំណាង​ល្អ​សម្រេចបាន​នូវ​ការងារ​គ្រប់​ភារកិច្ច ជាពិសេស​សូម​ផល្លា​នុស​ង្ឃ​ទាំងនេះ​ដែល​កើតចេញ​ពី​បិណ្ឌ​ទី​៨ សូម​ជូន​ទៅ​ដល់​សម្ដេច​អគ្គសេនាបតី​តេជោ​ហ៊ុន​សែន​និង​សម្ដេច​បវរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត ក្នុង​អណត្តិ​ទី​៧ សូម​ទទួលបាន​ជោគជ័យ​ក្នុង​ការដឹកនាំ ប្រទេសជាតិ​និង​ប្រជាជន​ឲ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​សូម​ជូនពរ​ដល់​ពុទ្ធ​បរិស័ទ្ធ​ទាំងអស់​សូម​ជួប​តែ​ពុទ្ធពរ ទាំង​4 ប្រការ គឺ អាយុ វណ្ណៈ​សុខៈ​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com