ទាន់ហេតុការណ៍
0

ក្នុង​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

ក្នុង​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​ដឹកនាំ​ក្រុមការងារ និង​មាន​ការចូលរួម​ពី​លោក អ៊ុយ សុន សមាជិក​ក្រុមប្រឹក្សា​ខណ្ឌដង្កោ ក្រុមប្រឹក្សា​សង្កាត់ លោក​ចៅសង្កាត់ លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​ភូមិ យុវជន ស​.​ស​.​យ​.​ក បាន​នាំយក​បច្ច័យ និង​ទេយ្យវត្ថុ ទៅ​ប្រគេន​ព្រះសង្ឃ ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស​គឺ វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុនី (​ហៅ​វត្ត​គោក​រលួស​) ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១២ និង​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន ជីដូន​ជីតា ញាតិ​កា​ប្រាំពីរ​សន្តាន ព្រមទាំង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​បាន ពលី មរណៈ ក្នុង​រយៈកាល​កន្លងមក​។

ព្រម​ជាមួយ​គ្នា​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​មាន​សទ្ធា​បន្ថែម​ជូន​ថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទ និង​កងកម្លាំង​ការពារ​សណ្តាប់ធ្នាប់ ព្រមទាំង​យុវជន យុវនារី កុមារា កុមារី ដែល​បាន​មក​ចូលរួម​នៅ​ទីនោះ​ផងដែរ​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com