ទាន់ហេតុការណ៍
0

​ម៉ាស៊ីន​ស្ទូងស្រូវ​ខ្នាត​តូច​អាច​ស្ទូងស្រូវ​បាន​ក្នុង​១​ថ្ងៃ ២​ហិកតា​

​ម៉ាស៊ីន​ស្ទូងស្រូវ​ខ្នាត​តូច​អាច​ស្ទូងស្រូវ​បាន​ក្នុង​១​ថ្ងៃ ២​ហិកតា​

​ធ្លាប់តែ​មាន​ការ​នាំចូល​នូវ​ម៉ាស៊ីន​ស្ទូងស្រូវ​ខ្នាត​ធំ​ពី​ក្រៅប្រទេស​ដែល​មាន​តម្លៃ​ខ្ពស់​តែ​ឆ្នាំ​នេះ​ក៏​មាន​អាជីវករ​ធ្វើការ​នាំចូល​ម៉ាស៊ីន​ស្ទូងស្រូវ​ប្រភេទ​ខ្នាតតូច​ពី​ប្រទេស​វៀតណាម​ដែល​មាន​តម្លៃ​ទាប​ធ្វើ​ឲ្យ​កសិករ​យើង​អាច​ប្រើប្រាស់​បាន​យ៉ាង​សមរម្យ​។​

​លោក ម៉ៃ វាសនា ជា​អាជីវករ​ដែល​ធ្វើការ​នាំចូល​ម៉ាស៊ីន​ស្ទូងស្រូវ​ខ្នាត​តូច​បែបនេះ​ថា​នៅ​ប្រទេស​គេ​ប្រើប្រាស់​ម៉ាស៊ីន​ស្ទូងស្រូវ​ខ្នាត​តូច​នេះ​៧​ឆ្នាំ​មកហើយ ទើប​តែ​ក្នុង​ឆ្នាំ​២០២១​នេះ​បាន​ធ្វើការ​នាំចូល​ជា​លើកដំបូង​មក​ក្នុងស្រុក​តាំងពី​ខែ ឧសភា មក​លក់​លើ​ទីផ្សារ​ដែល​មាន​ទីតាំង​នៅ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

​លោក ម៉ៃ វាសនា បន្ត​ថា​រយៈ​ប៉ុន្មាន​ខែ​នេះ​ទើប​តែ​លក់​ចេញ​បាន​១៥​គ្រឿង​ប៉ុណ្ណោះ​អាស្រ័យ​ដោយសារ​ពាក់កណ្តាល​រដូវ​វស្សា​ទៅ​ហើយ​និង​មាន​ប្រជាពលរដ្ឋ​យើង​បានដឹង​ពត៌មាន​តិចតួច​ប៉ុណ្ណោះ​។

​ប្រភេទ​ម៉ាស៊ីន​ស្ទូងស្រូវ​ខ្នាត​តូច​នេះ​មាន​បី​ប្រភេទ​ដោយ​ប្រភេទ​គម្លាត​សន្ទូង​ប្រវែង​១៨​សង់ទីម៉ែត្រ​មានតម្លៃ​លក់​ចេញ ១៤០០​ដុល្លារ ប្រភេទ​គម្លាត​សន្ទូង ២០​សង់ទីម៉ែត្រ​លក់​ចេញ​តម្លៃ ១៥០០​ដុល្លារ និង​ប្រភេទ​គម្លាត​សន្ទូង ២៤​សង់ទីម៉ែត្រ​មានតម្លៃ​លក់​ចេញ ១៦០០​ដុល្លារ ។

​លោក វាសនា បន្តទៀត​ថា​ប្រជា​កសិករ​យើង​នឹង​អាច​ស្វែងយល់​ច្រើន​ពី​ការប្រើប្រាស់​ម៉ាស៊ីនស្ទូង​នេះ​ដែល​អាច​មក​សាកសួ​រ​នៅ​កន្លែង​ដេប៉ូ​នេះ​ផ្ទាល់​អំពី​បច្ចេកទេស​នៃ​ការ​សាប​សំណាប​ក្នុង​ការប្រើប្រាស់​បញ្ជា​ម៉ាស៊ីន​ស្ទូង​នោះ​ព្រោះ​វា​មាន​លក្ខណៈ​បត់បែន​ច្រើន​។ ម៉ាស៊ីន​ស្ទូងស្រូវ​ខ្នាត​តូច​នេះ​អាច​ស្ទូងស្រូវ​ក្នុង​១​ថ្ងៃ​បាន​ចំនួន​២​ហិកតា ៕ កញ្ញា វ៉ាត​.

Filed in: កសិកម្ម, ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com