ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បំប៉ន មេរៀន​ស្តីពី​ជំនាញ​ស្វ័យការពារ​ខ្លួន និង​ការសង្គ្រោះ​បឋម​ក្នុងពេល​ប្រតិបត្តិការ បង្ហាត់បង្រៀន​ដោយ​គ្រូ​ជំនាញ​មកពី​ប្រទេស​អូស្ត្រាលី​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បំប៉ន មេរៀន​ស្តីពី​ជំនាញ​ស្វ័យការពារ​ខ្លួន និង​ការសង្គ្រោះ​បឋម​ក្នុងពេល​ប្រតិបត្តិការ បង្ហាត់បង្រៀន​ដោយ​គ្រូ​ជំនាញ​មកពី​ប្រទេស​អូស្ត្រាលី​!

ដោយ​បាន​ការអនុញ្ញាត​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​បំប៉ន​មេរៀន ស្តីពី​ជំនាញ​ស្វ័យការពារ​ខ្លួន និង​ការសង្គ្រោះ​បឋម​ក្នុងពេល​ប្រតិបត្តិការ បង្ហាត់បង្រៀន​ដោយ លោក Paul Johnstone ដែល​ជា​គ្រូបង្ហាត់​ជំនាញ​ស្វ័យការពារ​ខ្លួន (Krav Maga) និង​ជំនាញ​ការសង្គ្រោះ​បឋម​ក្នុងពេល​ប្រតិបត្តិការ​មកពី​ប្រទេស​អូស្ត្រាលី ក្រោម​ការសម្របសម្រួល​របស់ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​កម្លាំង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាច្រើនរូប​។​

​បន្ទាប់​ពី​បាន​ធ្វើ​ការបង្ហាត់បង្រៀន នូវ​មេរៀន​រួចមក លោក Paul Johnstone ក៏​បាន​ប្រគល់​ជូន​នូវ​សម្ភារ​សង្គ្រោះ​បឋម​ក្នុងពេល​ប្រតិបត្តិការ​មួយចំនួន ព្រម​ទាំង​វត្ថុ​អនុស្សាវរីយ៍ ជូន​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com