ទាន់ហេតុការណ៍
0

មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ចុះសួរសុខទុក្ខ​លោក​មេបញ្ជាការរង​ខណ្ឌ ដែល​កំពុង​សម្រាក​ព្យាបាល វះកាត់​ពោះវៀន​ដុះ​ខ្នែង នៅ​មន្ទីរពេទ្យ​!

មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ចុះសួរសុខទុក្ខ​លោក​មេបញ្ជាការរង​ខណ្ឌ ដែល​កំពុង​សម្រាក​ព្យាបាល វះកាត់​ពោះវៀន​ដុះ​ខ្នែង នៅ​មន្ទីរពេទ្យ​!

នា​រសៀល ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ភួង​  សុ​ភី មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ដឹកនាំ​កម្លាំង​ចុះ​សួរសុខទុក្ខ លោក​វរសេនីយ៍ត្រី អ៊ូច សុភាព មេបញ្ជាការរង​អាវុធហត្ថ​ខណ្ឌ ដែល​កំពុង​សម្រាក​ព្យាបាល វះកាត់​ពោះវៀន​ដុះ​ខ្នែង នៅ​មន្ទីរពេទ្យ​ជោរៃ​។​

​ក្នុងឱកាស​នោះ លោក​មេបញ្ជាការ​ខណ្ឌ បាន​នាំយក​ថវិកា​ផ្ទាល់ខ្លួន រួម​ហ្នឹង​ថវិកា​ដែល​មាន​ការចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ២​លាន​រៀល​, ទឹក​សុទ្ធ ២​កេស​, ទឹក​ត្រចៀកកាំ ១​កន្ត្រក ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាបាល​ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com