ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រារព្ធ​មី​ទ្ទិញ​ចូលរួម​អបអរសាទរ ខួប​លើក​ទី ៧០ ទិវា​កំណើត កងយោធពល​ខេមរភូមិន្ទ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រារព្ធ​មី​ទ្ទិញ​ចូលរួម​អបអរសាទរ ខួប​លើក​ទី ៧០ ទិវា​កំណើត កងយោធពល​ខេមរភូមិន្ទ​!

ថ្ងៃទី ៩ វិច្ឆិកា គឺជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា ត្រូវ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង ស្រប​ជាមួយនឹង​ខួប​ទី ៧០​ឆ្នាំ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ ផងដែរ​។

​ព្រម​ជាមួយ​ឱកាស​ប្រកប​ដោយ​មហា​នក្ខត្តឫក្ស​ដ៏​ឧត្តុង្គឧត្តម​នេះ និង​ដោយ​បាន​ទទួល​ការណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រៀបចំ​ប្រារព្ធ​មី​ទ្ទិញ​ដើម្បី​ចូលរួម​អបអរសាទរ ព្រមទាំង​ចែក​អំណោយ រួមមាន​អង្ករ​, ទឹក​សុទ្ធ​, ទឹកក្រូច និង​ថវិកា ជូន​ដល់ តំណាង​អតីតយុទ្ធជន និង​គ្រួសារ​យោធិន​ពលី សរុប ២៣​នាក់ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ​-​មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច និង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ជាច្រើនរូប​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com