ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ​អុំទូក អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ ដែល​ជាប់​លេខ​១​ជាប់​គ្នា ៥​ដង ក្នុង​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តជាតិ និង​ទូក​ក្តារ​បី​សន្លឹក នៅ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ​អុំទូក អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ ដែល​ជាប់​លេខ​១​ជាប់​គ្នា ៥​ដង ក្នុង​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តជាតិ និង​ទូក​ក្តារ​បី​សន្លឹក នៅ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង​!

ជា​រៀងរាល់ឆ្នាំ កងរាជអាវុធហត្ថ​ទូទាំង ២៥ រាជធានី​-​ខេត្ត បាន​អញ្ជើញ​ចូលរួម​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តជាតិ និង​ទូក​ក្តារ​បី​សន្លឹក នៅ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង តាម​ការអំពាវនាវរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ សម្រាប់​ឆ្នាំ​២០២៣​នេះ ក៏​ដូច​ឆ្នាំមុនៗ​ផងដែរ នា​ថ្ងៃ​ទី​១៨ និង​ទី​១៩ ខែវិច្ឆិកា ព្រឹត្តិការណ៍​ប្រពៃណី​ដ៏​កក្រើក​ខាងលើនេះ ក៏​ត្រូវបាន​រៀបចំ​ជា​ថ្មី​ម្តងទៀត ក្រោម​អ​អធិបតីភាព សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​ការរៀបចំ​របស់​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ស្វាយរៀង ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង ព្រមទាំង​កីឡាករ​អុំទូក​មកពី​កងរាជអាវុធហត្ថ រាជធានី​-​ខេត្ត ទាំង​២៥ ទូទាំង​ប្រទេស រួម​ជាមួយ​ទូក​មក​ពី ក្រុង​ស្រុក​ទូទាំង​ខេត្ត​ស្វាយរៀង ទូក​សាលាខេត្ត​ស្វាយរៀង និង​ទូក​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​មួយចំនួនទៀត ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ជា​ទូក​តែងតែ​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ឆ្នាំ​កន្លងៗ​មក នៅ​តែ​ការពារ​បាន នូវ​ជ័យលាភី របស់​ខ្លួន​ដដែល​ក្នុង​ឆ្នាំ​២០២៣​នេះ គឺ​ទទួលបាន​ជ័យលាភី​លេខ​១​ជា​លើក​ទី​៥​។​

​បន្ទាប់ពី​ទទួលបាន​ជ័យជំនះ​ដ៏​ត្រចះត្រចង់​រួចមក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួប​សំណេះសំណាល និង​ឧបត្ថម្ភ អំណោយ ជា​សម្ភារៈ​រួមជាមួយ​ថវិកា ជូន​ដល់​ក្រុម​កីឡាករ​អុំទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដណ្ដើម​និង​រក្សាបាន​នូវ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ នាំ​កិត្តិយស ជូន​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាថ្មី​ម្តងទៀត​។ ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា ចំនួន ២០​លាន​រៀល ជូន​ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​ជ័យលាភី​លេខ​១​ជាប់ៗ​គ្នា ចំនួន​៥​លើក​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com