ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​នូវ​មោទកភាព​និង​ភាពសប្បាយ​រីករាយ​ប្រកប​ដោយ​ស្នាមញញឹម​ដ៏​ស្និទ្ធស្នាល ក្នុង​ភារកិច្ច​ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​នូវ​មោទកភាព​និង​ភាពសប្បាយ​រីករាយ​ប្រកប​ដោយ​ស្នាមញញឹម​ដ៏​ស្និទ្ធស្នាល ក្នុង​ភារកិច្ច​ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​!

​តាមរ​យៈផេក​ផ្លូវកា​ររបស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ (Phnom Penh Gendarmerie) បាន​បង្ហោះ​នូវ​រូបភាព​ជា​ច្រើន​សន្លឹក អម​ដោយ​ខ្លឹមសារ​ថា​៖

” អបអរសាទរ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៣!
​បើទោះបីជា​ពុំបាន​ឈប់សម្រាក​ដើរ​លេង​កម្សាន្ត​និង​ពុំ​បាន​ទៅ​ស្រុកកំណើត​ជួបជុំ​សាច់ញាតិ​ដូច​អ្នក​ដ៏​ទៃ តែ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​គ្រប់​គ្នា នៅតែ​មាន​មោទកភាព​និង​សប្បាយរីករាយ ចំពោះ​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ ក្នុង​ការចូលរួម​ជាមួយ​កម្លាំងចម្រុះ (​ទាំង នគរបាល អាវុធហត្ថ និង​យោធា ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​) ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ជាមួយ​ស្នាមញញឹម​និង​ភាពស្និទ្ធស្នាល ជា​ពិសេស​ពេល​ដែល​បាន​ឃើញ​ទិដ្ឋភាព​ដ៏​ច្រើន​កុះករ របស់​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស ដើរ​លេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ ក្រោម​ម្លប់​សន្តិភាព គឺជា​កម្លាំងចិត្ត​ដ៏​មហិមា​សម្រាប់​កងកម្លាំង​សមត្ថកិច្ច គ្រប់ៗ​គ្នា​។​
– អរគុណ​សន្តិភាព​!
– អរគុណ នយោបាយ​ឈ្នះ​ឈ្នះ​!
– ដឹងគុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ក​រ
​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំមក​នូវ សន្តិភាព​និង​ការឯកភាព​ជាតិ​ពេញលេញ​! ”

​តាមរយៈ​រូបភាព​ប្រកប​ដោយ​វិន័យ​សណ្តាប់ធ្នាប់ ការទទួលខុសត្រូវ និង​ស្នាមញញឹម​ព្រម​ជាមួយ​កាយវិកា​បង្ហាញ​នូវ​មនោសញ្ចេតនា​ស្និទ្ធស្នាល ទាំងនេះ បាន​បង្ហាញ​ឲ្យឃើញ​ច្បាស់​ថា បើទោះបីជា​នឿយហត់​ប៉ុណ្ណា លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​និង​ពេលវេលា​គ្រួសារ​យ៉ាងណា ក៏​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​គ្រប់​គ្នា​នៅតែ មាន​មោទកភាព​និង​ភាពសប្បាយ​រីករាយ​យ៉ាង​ពិតប្រាកដ លើសពីនេះទៅទៀត សំណេរ​និង​រូបភាព​ទាំងនេះ ក៏​បាន​បង្ហាញឲ្យឃើញ នូវ​តថភាព​សង្គម​ជាក់ស្តែង​ដែល​មិន​អាច​ក្រ​ឡៃ​បាន ស្តីពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​និង​សុខដុមរមនា​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រោម​ម្លប់​សន្តិភាព​យ៉ាងពិត​ប្រាក​ដូចគ្នា​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com