ទាន់ហេតុការណ៍
0

ការ​ប្រកួត​ជា​ថ្មី​របស់​ទូក​អុំ វត្តពា​មង្គល​ដើម្បី​អបអរសាទរ​ក្នុង​ពិធីបុណ្យ អុំទូក របស់ ទូក​ឧត្តមមង្គល​សក្ក​:​ទេវរាជ​និមិត្ត​សែន​ជ័យ បាន​មក​ប្រកួត​ជា​ថ្មី​ថ្នាក់ជាតិ​នៅ​រាជធានី​ភ្នំពេញ

ការ​ប្រកួត​ជា​ថ្មី​របស់​ទូក​អុំ វត្តពា​មង្គល​ដើម្បី​អបអរសាទរ​ក្នុង​ពិធីបុណ្យ អុំទូក របស់ ទូក​ឧត្តមមង្គល​សក្ក​:​ទេវរាជ​និមិត្ត​សែន​ជ័យ បាន​មក​ប្រកួត​ជា​ថ្មី​ថ្នាក់ជាតិ​នៅ​រាជធានី​ភ្នំពេញ

​ក្រោយ​ផ្អាក​ការប្រកួត អស់​រយៈពេល 3​ឆ្នាំ​ដោយ​សារកូ​វីដ​ ពេលនេះ​ហាក់ដូចជា​មាន​សង្ឃឹម​ឡើងវិញ ក្នុង​ការប្រកួត បាន​ធ្វើឲ្យ ប្អូនប្រុស​សុខលី​ពេញ ញញឹមញញែម​បិទមាត់​មិន​ជិត​បានឲ្យដឹងថា ខ្ញុំ​មក​ប្រកួត​លើក​នេះ​ខ្ញុំ​ចង់ ដណ្ដើម​យកពាន​ចូល​ស្រុក​ឲ្យបាន​ដើម្បី​អបអរសាទរដ​ល់​វត្ត​យើង ឱ្យ​មាន​កេរ្តិ៍ឈ្មោះ ព្រោះ​យើង​ធ្លាប់​ឈ្នះ​៣​ដង​មក​ហើយ សម្រាប់​លើក​នេះ​២​ថ្ងៃ​មក​ហើយ យើង​ចាញ់​១​ថ្ងៃ​។​ទោះបី​នឿយហត់​បន្តិច​តែ​យើង​លេង​ដើម្បី​មិត្តភាព​យក​ជ័យជំនះ​ចូល​ស្រុក​យើង​។​

​ប្អូនប្រុស​ណាយ​ណាវ វិញ​ក៏​មិន​ខុស​ពី​ប្អូន​សុខលី​ពេញ​ដែរ​ប្អូនប្រុស​និយាយថា ខ្ញុំ​អត់​គិតថា​គេ​ជួល​ឬ​មិន​ជួល​ទេ សំខាន់​លេង​ក្នុងន័យ​មិត្តភាព​យកពានឲ្យ​បាន​ត្រឡប់​ទៅ​ស្រុក​វិញ​។​

​ដោយឡែក​លោក​ឈាន​សារី​ជា​ប្រធាន​គណៈកម្មាធិការ​ចំណុះ​ទូក​បាន​រៀបរាប់​ថា​កីឡាករ​ទូក​ទាំងអស់​មា​ន​ចំណុះ 65 នាក់​មាន​ឈ្មោះ​ថា​ទូក​ឧត្តមមង្គល​សក្ក​:​និម្មិត​សែន​ជ័យ ឋិត​នៅ​ស្រុក​មុខកំពូល ឃុំ​រកា​កោង 1

​លោក​បន្ត​ថា​ក្នុងនាម​យើង​ជា​កីឡាករ​ចាញ់​ឬ​ឈ្នះ​ជា​រឿងរ​ធម្មតា​គឺ​លេង​ដើម្បី​មិត្តភាព​។​

​ដោយឡែក លោក​តឹក​សារី​វ​នៅ​ក្រសួង​ទេសចរណ៍ កន្លងមក​លោក​ធ្លាប់​ជួយ​ទូក​នេះ​តែ​ឥឡូវ​លោក​នៅតែ​បន្ត​ជួយ​ដដែល​។​ក្នុង​ការឧបត្ថម្ភ ទៅដល់​កីឡាករ​ទូក​មាន​ថវិកា​ក៏ដូចជា​ទឹក​សុទ្ធ ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍន៍ ឬ​ជួយ​ជា​កម្លាំងចិត្ត​ដ៏​កីឡាករ​ទូក​ផងដែរ​។

​តាម​ប្រភព​របស់​គណៈកម្មកា​រទូ​ក​វត្តពា​មង្គល​នេះ​បាន​បញ្ជាក់ថា ឥឡូវនេះ​ទូក​យើង​ក្នុង​ថ្ងៃទី 3 ប្រកួត​ផ្ដាច់ព្រ័ត្រ​គឺ​យើង​ទទួលបាន​ជ័យ​ជំ​ន​នាំ​ពាន​ចូល​ស្រុក​ហើយ ៕ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com