ទាន់ហេតុការណ៍
0

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ​ប្រចាំខែ វិច្ឆិកា និង​ទិសដៅ​ខែ ធ្នូ និង​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ការពា​រ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៣!

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ​ប្រចាំខែ វិច្ឆិកា និង​ទិសដៅ​ខែ ធ្នូ និង​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ការពា​រ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៣!

នា​រសៀល ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ ប្រចាំខែ វិច្ឆិកា និង​ទិសដៅ​ខែ ធ្នូ និង​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ការពា​រ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​មន្ទីរ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច ផងដែរ​។

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​បាន​ចូលរួម​បំពេញបេសកកម្ម​ជាមួយ​កម្លាំង​ចម្រុះ ជាង​១​ម៉ឺន​នាក់ (​ទាំង នគរបាល អាវុធហត្ថ យោធា និង​អាជ្ញាធរ​ពាក់ព័ន្ធ​) ក្នុង​កិច្ចការពារ សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ប្រកប​ដោយ​វិន័យ​សណ្តាប់ធ្នាប់ ស្វាហាប់ ការទទួលខុសត្រូវ ការលះបង់ និង​មនោសញ្ចេតនា​ស្និទ្ធស្នាល​ទន់ភ្លន់ រយៈពេល​កន្លងមក បាន​យ៉ាង​ល្អប្រសើរ និង​បញ្ចប់​ទៅ​ដោយ​រលូន​ជោគជ័យ ដោយ​មាន​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​បរទេស មក​ចូលរួម​ទស្សនា និង​ដើរ​កម្សាន្ត​យ៉ាងច្រើន​កុះករ ក្រោម​ការរៀបចំ​ឡើង​យ៉ាង​អធឹកអធម​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com