ទាន់ហេតុការណ៍
0

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ប្រគល់ជូន​ដល់ សាលា​នាយទាហាន​សកម្ម​ត្មាត​ពង​!

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ប្រគល់ជូន​ដល់ សាលា​នាយទាហាន​សកម្ម​ត្មាត​ពង​!

ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់ឲ្យ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ក្រុម​ការងារ នាំ​យក​ទឹក​សុទ្ធ និង ភេសជ្ជៈ​ចម្រុះ​ចំនួន ២៥០​កេស ប្រគល់ជូន​ដល់​សាលា​នាយទាហាន​សកម្ម ត្មាត​ពង ដើម្បី​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ក្នុង​កម្ម​ពិធី​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ អបអរសាទរ ខួប​លើក​ទី​៤៥ ទិវា​ជ័យជម្នះ ៧​មករា (១៩៧៩-២០២៤) ដែល​នឹង​ខិត​ជិត​មក​ដល់​នាពេលខាងមុខ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម បាន​ទទួល​ស្វាគមន៍​ក្រុមការងារ និង​បាន​ត្រួតពិនិត្យ​ពី​សកម្មភាព​របស់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​កំពុង​ធ្វើ​ការហ្វឹកហាត់ ត្រៀម​ចូលរួម​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com