ទាន់ហេតុការណ៍
0

​សត្វ​ក្ងោក​មានតម្លៃ​ខ្ទង់​ពាន់​ដុល្លារ​

​សត្វ​ក្ងោក​មានតម្លៃ​ខ្ទង់​ពាន់​ដុល្លារ​

សត្វ​ក្ងោក​កម្រ​មាន​អ្នក​ចិញ្ចឹម​ហើយ​ក៏​ជា​សត្វ​ស្លាប​ដ៏​ស្រស់​ឆើត​សំដៅ​ទៅ​ដោយ​រោម​ពណ៌​ចម្រុះ​នៅ​ពេល​ដែល​សត្វ​ក្ងោក​ត្រដាងស្លាប​ម្តងៗ​ចេញ​ជា​រង្វង់​មូល​បញ្ចេញ​នូវ​ពន្លឺ​ពណ៌​ផ្លេកៗ​គួរ​ឱ្យ​ចង់​គយគន់​ជាខ្លាំង​។​សត្វ​ក្ងោក​ធ្លាប់​តែ​ឃើញ​ក្នុង​ព្រៃ​ជ្រៅ​ឬ​នៅ​តាម​រមណីយដ្ឋាន​ដែល​គេ​យក​មក​ចិញ្ចឹម​ដើម្បី​ទាក់ទាញ​ភ្នែក​ទេសចរណ៍ ឥឡូវ​ថ្មីៗ​នេះ​មាន​សត្វ​ក្ងោក​នាំចូល​ពី​ថៃ​ដាក់​លក់​តាម​បណ្តា​ខេត្ត​ហើយ​បើ​តាម​ការរៀបរាប់​របស់​បងស្រី ផល្លា ដែលជា​អ្នក​លក់​បន្ត​តាមរយៈ​ការផ្សព្វផ្សាយ​អន​ឡាញ​នៅ​ស្រុក​អង្គរជ័យ ខេត្តតាកែវ​។​

​បងស្រី ផល្លា បន្ត​ថា​កូន​សត្វ​ក្ងោក​ដែលមាន​ទំងន់​៨​ខាំ​អាច​លក់​ចេញ​បាន​ក្នុង​១​ក្បាល​ថ្លៃ​២៧០​ដុល្លារ ដោយឡែក​សត្វ​ក្ងោក​ដែល​មាន​ទំងន់​៤​គីឡូក្រាម​ទៅ​៥​គីឡូក្រាម​កំពុង​ពេញវ័យ​អាច​លក់បាន​១​ក្បាល​១០០០​ដុល្លារ​។ ពូជ​ក្ងោក​នាំ​ចូល​នេះ​មាន​២​ប្រភេទ​គឺ​ប្រភេទ​ក្ងោក​ដាង និង​ប្រភេទ​ក្ងោក​ត្រូល​វិញ​។ ចំពោះ​ចំណី​របស់​សត្វ​ក្ងោក​នេះ​ងាយស្រួល​ចិញ្ចឹម​ដោយសារ​វា​ស៊ី​ស្រូវ​ដូច​សត្វ​ចិញ្ចឹម​ក្នុងស្រុក​ផង​ដែរ​។ បងស្រី ផល្លា បន្តទៀត​ថា​សត្វ​ក្ងោក​នេះ​មាន​អាយុ​វែង​ចាប់ពី​២៥​ឆ្នាំទៅ​៣០​ឆ្នាំ​ហើយ​អ្នក​ដែល​ចង់​យក​ទៅ​ចិញ្ចឹម​គឺ​សម្រាប់​លម្អ​ផ្ទះ​ក៏​ដោយសារ​តែ​សត្វ​ក្ងោក​នេះ​មាន​ស្លាប​ចម្រុះ​ពណ៌​ល្អ​ស្អាត​គួរ​ជាទី​ទាក់ទាញ​ភ្នែក​អ្នក​ដែល​ចង់​ឃើញ​រូប​វា​បង្ហាញ​រាង​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com