ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ចម្រើន​ជន្មាយុ​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ចម្រើន​ជន្មាយុ​

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក​តាម​ជួយ​បីបាច់​ថែរក្សា និង​ប្រសិទ្ធិ​ពរ​ជ័យ​សិរី​មង្គល មហាប្រសើរ​ជូន​ចំពោះ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ចម្រើន​ជន្មាយុ​គម្រប់​៤៤ ឈានចូល ៤៥​ឆ្នាំ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤​។​

​នា​ទិវា​ដ៏​មហា​មង្គល​សួស្តី​ប្រពៃ​ថ្លៃថ្នា​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រសិទ្ធពរ​ជ័យ​បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ​ជូន​លោកជំទាវ​បណ្ឌិត និង​សម្ដេច​មហា​បវរ​ធិបតី ព្រមទាំង​បុត្រាបុត្រី​ជា​ទីស្រឡាញ់ សូម​ទទួលបាន​ជោគជ័យ​លើ​គ្រប់​ភារកិច្ច និង​សូម​បាន​ប្រកបដោយ​ពុទ្ធពរ និង​ពរ​ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com