សមិទ្ធផលថ្មីមានអណ្តូងស្នប់ដែលមានចំនួន៩៦៤អណ្តូង និងស្រះទឹកសហគមន៍ចំនួន៥៤ស្រះក្នុងក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហាន២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងមានការអញ្ជើញចូលរួមពីលោក វូ គូឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដោយប្រព្រឹត្តទៅនៅភូមិ អណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងជានិមិត្តរូបតំណាងឱ្យខេត្តគោលដៅទាំង១០នៃគម្រោង។
យោងតាមរបាយការណ៍សមិទ្ធផលដែលស្ថិតនៅក្នុងខេត្តគោលដៅទាំង១០នៃគម្រោងរួមមាន៖ ខេត្តកំពង់ឆ្នាំងទទួលបានអណ្តូងខួង៨០អណ្តូង ស្រះចំនួន៥ស្រះ, ស្វាយរៀង១០០អណ្តូង ស្រះ៤, ព្រៃវែង១០០អណ្តូង ស្រះ៤ ,កំពត១០៤អណ្តូង ស្រះ៤ , កំពង់ស្ពឺ ៨០អណ្តូង ស្រះ៥ ,ពោធិ៍សាត់ ១០០អណ្តូង ស្រះ ៧ ,បន្ទាយមានជ័យ ១០០អណ្តូង ស្រះ ៧ , កំពង់ចាម ១០០អណ្តូង ស្រះ ៤ , សៀមរាប ១០០អណ្តូង ស្រះ ៧ , និងខេត្តបាត់ដំបងទទួលបាន១០០អណ្តូង និងស្រះចំនួន ៧ស្រះ៕