ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រីក្រោមឱវាទ សូម​ព្រះ​បរម​រាជានុញ្ញាត ក្រាបបង្គំ​ទូលថ្វាយ​ព្រះ​ពរ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម គម្រប់ ៨៨​ព្រះវស្សា យាង​ចូល ៨៩​ព្រះវស្សា​

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រីក្រោមឱវាទ សូម​ព្រះ​បរម​រាជានុញ្ញាត ក្រាបបង្គំ​ទូលថ្វាយ​ព្រះ​ពរ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម គម្រប់ ៨៨​ព្រះវស្សា យាង​ចូល ៨៩​ព្រះវស្សា​

នៅក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស ប្រកប​ដោយ​សិរី​សួស្តី បវរ​ថ្លៃថ្លា​មហាប្រសើរ​នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ គម្រប់ ៨៨​ព្រះវស្សា យាង​ចូល ៨៩​ព្រះវស្សា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ព្រះ​បរម​រាជានុញ្ញាត​អភិវន្ទ​លំឱនកាយវាចារ​ចិត្ត​ក្រាបបង្គំ សម្តែង​នូវ​ការគោរព​កោតសរសើរ និង​កត្តញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ថ្វាយ​ចំពោះ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះ​បញ្ញាញាណ ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​បំផុត ប្រកប​ដោយ​ព្រះ​គុណធម៌ ព្រះ​មនុស្សធម៌ ក្នុង​វិស័យ​អប់រំ​សិក្សាធិការ ព្រះពុទ្ធសាសនា សង្គមកិច្ច សុខុមាលភាព ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ និង​ជា​ពិសេស​ព្រះរាជ​សកម្មភាព ជា​ព្រះ​ប្រធានកិត្តិយស​នៃ​កាកបាទក្រហមកម្ពុជា និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការលើកកម្ពស់​តួនាទី​ស្ត្រី​ក្នុងសង្គម កម្ពុជា​នា​ពេលកន្លងមក​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​អញ្ជលី​ប្រណម្យ បួងសួង ដល់​គុណបុណ្យ ព្រះ​រតនត្រ័យ​គុណ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា ព្រះមហា​ស្វេតច្ឆត្រ និង​ព្រះ​ឫទ្ធានុភាព នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរគ្រប់​ព្រះអង្គ ជាពិសេស​បុណ្យ​បារមី​ព្រះករុណា ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ សូម​តាម​ជួយ​ទ្រទ្រង់​ថែរក្សា​ការពារ និង​ប្រោះព្រំ ប្រទាន​ព្រះ​ពរជ័យ ថ្វាយ​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល សូម​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​ខ្លាំងក្លា ព្រះ​ជន្មាយុ​យឺនយូរ ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com