ទាន់ហេតុការណ៍
0

កសិករ​ចិញ្ចឹម​គោ​ស្រុក​ក្រូចឆ្មា​រថា សត្វ​គោ​ចិញ្ចឹម​ចំណេញ​ច្រើន​ទាំង​ថវិកា និង​ពេលវេលា​

កសិករ​ចិញ្ចឹម​គោ​ស្រុក​ក្រូចឆ្មា​រថា សត្វ​គោ​ចិញ្ចឹម​ចំណេញ​ច្រើន​ទាំង​ថវិកា និង​ពេលវេលា​

ក្រៅពី​មុខរបរ​ធ្វើស្រែ​ចម្ការ​កសិករ​យើង​បាន​ចាប់​យក​មុខរបរ​មួយទៀត​គឺ​ការចិញ្ចឹម​គោ​តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ ដែល​ជា​មុខរបរ​ធ្វើឱ្យ​គ្រួសារ​មាន​ជីវភាព​ធូរធារ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​តាមរយៈ​តួលេខ​សរុប​ប្រចាំឆមាស​របស់​កសិករ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន​១៦៩១១​ក្បាល​។ នេះ​ជា​ការអះអាង​បញ្ជាក់​បន្ថែម​របស់​លោក​ស៊ុំ រ៉ា ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ក្រូចឆ្មារ​បានឱ្យដឹងទៀ​ត​ថា កសិករ​ប្រមាណ​៧០​ភាគរយ​ជា​អ្នក​ចិញ្ចឹម​គោ​ហើយ​ក្នុង​មួយ​ឆ្នាំ​មាន​វិធានការណ៍​ចាក់​វ៉ាក់សាំង​គោ​ជូន​ប្រជាពលរដ្ឋ​ចំនួន​២​ដង​។ លោក ស៊ុំ រ៉ា បន្តទៀតថា កសិករ​យើង​ខ្លះ​ចិញ្ចឹម​គោ​ពី​៤​ទៅ​១០​ក្បាល ហើយ​លក់​ចេញ​ក្នុង​មួយ​ឆ្នាំ ពី​៣​ទៅ​៤​ក្បាល​ក្នុង​តម្លៃ​មួយ​ក្បាល​ចាប់ពី​៨០០​ដុល្លារ​ទៅ​១២០០​ដុល្លារ​។ ក្នុង​ការចិញ្ចឹម​គោ​សម័យថ្មី​នេះ កសិករ​យើង​ចិញ្ចឹម​គោ​ដោយ​ធ្វើ​ក្រោល​ដាក់​ត្រឹមត្រូវ​មិន​ដូច​ពី​សម័យ​ឆ្នាំ​១៩៧៩​នោះទេ ដោយ​កាលនោះ​ភាគច្រើន​ចិញ្ចឹម​គោ​ដោយ​លែង​ឱ្យ​ស៊ី​ពាសវាល​ពាសកាល​។ គូសបញ្ជាក់​ឡើងវិញ​ថា ក្នុង​ស្រុក​ក្រូចឆ្មារ លោក ស៊ុំ រ៉ា មានប្រសាសន៍​ថា​មាន​ផ្ទៃ​ដាំ​ដុះ​ស្រូវប្រាំង​មាន​ចំនួន​៥៦០០​ហិកតា និង​ស្រូវវស្សា​មាន​ចំនួន​៤៥០០​ហិកតា​។​

​ដោយឡែក​កសិករ​ចិញ្ចឹម​គោ​ឈ្មោះ ភន ផៃ រស់​នៅក្នុង​ឃុំ​ក្រចេះ​ក្រោម ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បានឱ្យ​ដឹង​ពី​ការចិញ្ចឹម​គោ​នេះ​ថា គ្រួសារ​គាត់​តាំង​ពី​ឪពុក​យក​របរចិញ្ចឹមគោ​នេះ​តាំងពី​ឆ្នាំ​១៩៧៩​ដោយ​ពីមុន​ចិញ្ចឹម​គោ​តែ​២​ទៅ​៣​ក្បាល​ប៉ុណ្ណោះ តែ​ឥឡូវ​ជិត​២០​ក្បាល​។ កសិករ​រូបនេះ​បន្តទៀតថា ពូជ​គោ​ដែល​ចិញ្ចឹម​ជា​ពូជ​ក្នុងស្រុក​ដែល​អាច​លក់បាន​ពី​មុន​១​ក្បាល​ថ្លៃ​១២០០​ដុល្លារ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គោ​នៅ​មាន​តម្លៃ​ត្រឹមតែ​៨០០​ដុល្លារ​ក្នុង​១​ក្បាល​។ សត្វ​គោ​ដែល​ចិញ្ចឹម​លក់​ចេញ​គឺ​ចន្លោះ​ពេល​កូន​គោ​ផ្តាច់ដោះ​ដោយ​ការចិញ្ចឹម​មាន​រយៈពេល​១​ឆ្នាំ​ទើប​អាច​បញ្ចេញ​លក់​។​

​លោក ភន ផៃ បាន​មាន​ចំណាប់​អារម្មណ៍​ថា គ្រួសារ​គាត់​ចិញ្ចឹម​គោ​តកូនតចៅ​ក៏​ដោយសារ​យល់ឃើញថា​ការចិញ្ចឹម​គោ​មាន​ភាពងាយស្រួល​ចំណេញ​ទាំង​ថវិកា និង​ពេលវេលា​ការងារ​មិន​ហត់នឿយ​ទេ គ្រាន់តែ​ច្រូតស្មៅ​ឱ្យ​វា​ស៊ី​ដាក់​ក្នុង​ក្រោល ដោយ​ការចិញ្ចឹម​នេះ​ប្រើ​ពេលវេលា​តែ​១​ឆ្នាំ​អាច​រក​ចំណូល​ចូល​វិញ​បាន​ច្រើន​៕ មី វ៉ាត​.

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com