ទាន់ហេតុការណ៍
0

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បិទ​ចរាចរណ៍​កំណាត់​មហា​វិថី​ព្រះ​នរោត្តម​ចាប់ពី​ស្តុប​ជលផល​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បិទ​ចរាចរណ៍​កំណាត់​មហា​វិថី​ព្រះ​នរោត្តម​ចាប់ពី​ស្តុប​ជលផល​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​

នា​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ​២០២២ កំណាត់​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ស្តុប​ជលផល ផ្លូវ​លេខ​៤១ ដល់​ស្ពាន​អាកាស​ក្បាលថ្នល់ និង​បរិវេណ​ជុំវិញ​មួយចំនួន​នឹង​បិទ​ផ្អាក​បណ្តោះអាសន្ន ដោយ​តម្រូវឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​បញ្ចៀស​ទៅ​ទិសដៅ​ផ្សេង​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ២៣ ខែមិថុនា ឆ្នាំ​២០២២ និង​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា ការបញ្ចៀស​ចរាចរណ៍​ចេញពី​កំណាត់​ផ្លូវ​ខាង​លើ ព្រោះតែ​មាន​ការរៀបចំ​នូ​វ​ពិធី​មិ​ទ្ទី​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា នៅ​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ០៦:០០​នាទី​ព្រឹក គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រៀបចំ​ពិធី​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ថ្ងៃ​ទី ២៨-០៦-១៩៥១ ថ្ងៃទី​២៨-០៦-២០២២ នៅ​វិមាន​៧​មករា ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​ម៉ន រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ដើម្បី​ឱ្យ​កម្មវិធី​ដំណើរការ​ទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចៀស​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​លើ​កំណាត់​មហាវិថី​ព្រះ​នរោត្ត (​ចាប់ពី​ស្តុប​ជលផល ផ្លូវ​លេខ​៤១ ដល់​ស្ពាន​អាកាស​ក្បាលថ្នល់ និង​បរិវេណ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​) នៅ​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង​០៥:០០​នាទី​ព្រឹក រហូត​ដល់​បញ្ចប់​កម្ម​វិធី​។ នេះ​ជា​ការបញ្ជាក់​របស់​អភិបាល​រាជធានី​ភ្នំពេញ​។ ជាមួយគ្នា​នោះ អភិបាល​រាជធានី​ភ្នំពេញ​បាន​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​អ្នកធ្វើដំណើរ ជុំវិញ​ការបញ្ចៀស​ការធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាង​លើ ព្រោះ​ចរាចរណ៍​នឹង​បើក​ដំណើរការ​ជា​ធម្មតា​ឡើងវិញ នៅ​ម៉ោង​ដែល​ផុត​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com