ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​សញ្ញាបត្រ​បញ្ជាក់​កម្រិត​ក្បាច់គុន​កា​រ៉ាតេ ខ្សែក្រវ៉ាត់​ខ្មៅ ៥​ដាន់​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​សញ្ញាបត្រ​បញ្ជាក់​កម្រិត​ក្បាច់គុន​កា​រ៉ាតេ ខ្សែក្រវ៉ាត់​ខ្មៅ ៥​ដាន់​!

(​ភ្នំពេញ​) ៖​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ សីហា ២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​សញ្ញាបត្រ​បញ្ជាក់​កម្រិត​ក្បាច់គុន​កា​រ៉ាតេ ខ្សែក្រវ៉ាត់​ខ្មៅ ៥​ដាន់ ពី​ឯកឧត្តម​ប្រធាន​សហព័ន្ធ​កា​រ៉ាតេ​កម្ពុជា គឺ​ឯកឧត្ដម បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​ឯកឧត្តម រ័ត្ន ស្រ៊ាង ធ្លាប់​បាន​ហាត់​កា​រ៉ាតេ កម្រិត​ខ្សែក្រវ៉ាត់​ខ្មៅ តាំងពី​៤០​ឆ្នាំមុន​ ​ហើយក៏​ធ្លាប់បាន​ទទួល​សញ្ញាបត្រ​កម្រិត​អន្តរជាតិ​តេក្វាន់​ដូ ខ្សែក្រវ៉ាត់​ខ្មៅ ៤​ដាន់ របស់​សហព័ន្ធ​តេក្វាន់​ដូ​អន្តរជាតិ ITF កាលពី​ឆ្នាំ ២០១២​ផងដែរ​។​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com