ទាន់ហេតុការណ៍
0

ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​៧​មករា នាំយក​អំណោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះសួរសុខទុក្ខ​គ្រួសារ​លោក​មេបញ្ជាការរង​ខណ្ឌ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​ពេល​ធ្វើដំណើរ​ទៅ​មើល​ម្ដាយ​ដែល​កំពុង​សង្គ្រោះបន្ទាន់​!

ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​៧​មករា នាំយក​អំណោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះសួរសុខទុក្ខ​គ្រួសារ​លោក​មេបញ្ជាការរង​ខណ្ឌ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​ពេល​ធ្វើដំណើរ​ទៅ​មើល​ម្ដាយ​ដែល​កំពុង​សង្គ្រោះបន្ទាន់​!

​កាលពី​វេលា​ម៉ោង ៣.៣០​នាទី ថ្ងៃទី ៣០ ខែ​សីហា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ត្រី ហ៊​ន ឡៃ មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌ​៧​មករា​និង​ភរិយា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​មុខ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ ខណៈពេល ធ្វើដំណើរ​ទៅ​មើល​ម្ដាយ​ដែល​កំពុង​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​។​

​ជាមួយគ្នានេះ នៅ​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក សយ ចាន់​ឌី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​នឹង​អំណោយ​របស់​សមាជិក​មូលដ្ឋាន​អាវុធហត្ថខ​ណ្ឌ សរុប​មាន​ថវិកា ចំនួន ២,០០០,០០០​រៀល​, ភេសជ្ជៈ​ចម្រុះ ០៩​កេស​, ផ្លែឈើ​មួយ​កន្ត្រក ព្រម​ជាមួយ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com