ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង ក្រុមគ្រួសារ​សាច់ញាតិ អតីត​លោកគ្រូ​អ្នកគ្រូ មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង ក្រុមគ្រួសារ​សាច់ញាតិ អតីត​លោកគ្រូ​អ្នកគ្រូ មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!

​នា​ព្រឹក​ថ្ងៃ​អង្គារ ៧​រោច ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោកជំទាវ រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្ត​ជិត​ឆ្ងាយ អតីត​លោកគ្រូ​អ្នកគ្រូ​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក និង មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី ហៅ​វត្ត​ទួល​ក្រសាំង ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ម្ចាស់​វេន​ទាំងអស់​មានចិត្ត​ជ្រះថ្លា​រួម​គ្នា​នាំ​យក​នូវ បច្ច័យ និង ទេយ្យទាន វេរ​ប្រគេន​ព្រះសង្ឃ ព្រមទាំង​ធ្វើ​ពិធី​រាប់បាត្រ ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ដើម្បី​ទុកជា​កុសល​រៀងៗ​ខ្លួន​ផង និង​ឧទ្ទិស​កុសលផល​បុណ្យ ដែល​បាន​កើតឡើង ពី​កម្លាំង​សទ្ធា​ជ្រះថ្លា ជូន​ដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែល​បាន​តម្កល់​អដ្ឋិធាតុ​នៅ​ក្នង​ទី​វត្ត​អារាម​មួយ​នេះ​ផង ព្រមទាំង បុព្វការី​ជន មាន​មាតា បិតា​ជីដូន​ជីតា ញាតិ​ការ​ទាំង​៧​សណ្តាន និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ វីរៈ​យុទ្ធជន វីរៈ​យុទ្ធ​នារី នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​បាន​ពលី​មរណៈ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ក្នុង​រយៈកាល​កន្លងមក​ផងដែរ​៕ ​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com