ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​ជូនពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ខួបកំណើត​គម្រប់ ៤៧ ឈានចូល ៤៨​ឆ្នាំ​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​ជូនពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ខួបកំណើត​គម្រប់ ៤៧ ឈានចូល ៤៨​ឆ្នាំ​

​ក្នុង​ឱកាស​ដ៏​មង្គល​សួស្តី នៃ​ថ្ងៃ​ខួបកំណើត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់ ៤៧​ឆ្នាំ ឈានចូល ៤៨​ឆ្នាំ នា​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤, ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្តេច​មហា​បវរ​ធិបតី ទទួលបាន​សុខភាព​ល្អ​បរិបូរណ៍ បញ្ញាញាណ​ភ្លឺ​ថ្លា អាយុ​យឺនយូរ ដើម្បី​បន្ត​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ដើម្បី​ដឹកនាំ​កម្ពុជា​ឱ្យ​រីកចម្រើន​រុងរឿង​តទៅ​។​

​នា​ឱកាស​ដ៏​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​កោតសរសើរ​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ដោយ​មិន​ខ្លាច​នឿយហត់​ដឹកនាំ​រាជរដ្ឋាភិបាល​បន្តវេន បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន ជាពិសេស​បន្ត​ថែរក្សា​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច កំណើន​សេដ្ឋកិច្ច​ខ្ពស់ ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។ ក្រោម​ការដឹកនាំ​រាជរដ្ឋាភិបាល​បន្តវេន របស់​សម្តេច​មហា​បវ​រ​ធិបតី ប្រជាជន​កម្ពុជា​បន្ត​រួមរស់​ជា​មហា​គ្រួសារ ប្រកប​ដោយ​សុភមង្គល វិបុលភាព​, មោទនភាព​ជាតិ កិត្យានុភាព​ជាតិ និង​ឧត្តមភាព នៃ​រាជរដ្ឋាភិបាល​កម្ពុជា កាន់តែ​ត្រូវបាន​លើកកម្ពស់​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី ឫទ្ធិ​បារមី​ខ្លាំងក្លា វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូមមេត្តា​តាម​ជួយ​បីបាច់​ថែរក្សា​ប្រោះព្រំ​នូវ​សព្ទសាធុការ​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ គ្រប់ប្រការ​ជូន សម្តេច​មហា​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី សូម​មាន​ជន្មាយុ​យឺនយូរ ជួបប្រទះ​តែ​សេចក្តី សុខ​ចម្រើន មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ មាន​សុខុមាលភាព​ល្អ​បរិបូរណ៍ និង​សូម​ប្រកប​ដោយ​ព្រះ​ពុទ្ធពរ​ដ៏​ប្រពៃ​ថ្លៃថ្លា បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com