ការថ្លែងសន្ទរកថាស្វាគមន៍ដោយលោកស្រីស៊ិនពុទ្ធារី នាយិកាអង្គការ ccc បានលើកឡើងអំពីការស្រមើលស្រមៃសង្កេតឃើញថា យើងកំពុងនៅក្នុងចំការចេកដែលមានស្លឹកពណ៌បៃតងខ្ចីព្រះអាទិត្យកំពុងតែរះឡើងលំអរទៅដោយផ្លែចេកខៀវ ខ្ចីទុំ ស្រគាល ជាច្រើន នៅក្នុងចំការដែលយើងកំពុងប្រមូលផល។លោកស្រីពុទ្ធារីបញ្ជាក់ថាកន្លងមកមានសេចក្តីរាយការណ៍មួយនៅខែមីនាឆ្នាំ 2023 ដែលមានតំណាង ក្រសួង សហជីពសហព័ន្ធកសិកម្មកម្ពុជា ដែលធ្វើការជាមួយគ្នាបានល្អប្រសើរ ហើយនិងឈានទៅដល់ ឆ្នាំ 2024 តទៅទៀត។
ការឆ្លើយតបរបស់ កញ្ញា ថែលស្រីពៅ ជុំវិញការ បម្រើការងារ នៅខេត្តក្រចេះ ក្នុងផលិតកម្ម ចេកនិងកៅស៊ូដែលនាងធ្វើការនេះជាង១ឆ្នាំហើយ បន្តពីឪពុក ម្ដាយ។តែមកដល់ឥឡូវ គាត់ចាស់ជរាទៅហើយ។ នាងបន្ថែមទៅលើអ្វីដែលនាងកំពុងប្រឈមធំបំផុតនោះគឺអត់មាន បណ្ណ បសស។ វាជា ការលំបាកសម្រាប់រូបនាង។នៅពេលដែលមានគ្រោះថ្នាក់ ដោយប្រការណាមួយឬចូលពេទ្យគឺពិបាកបំផុត។ដូច្នេះយើងត្រូវដេកផ្ទះព្យាបាលជំងឺដោយខ្លួនឯង។
ហើយការសំណូមពររបស់កញ្ញាថែលស្រីពៅក្នុងការពន្លឿនដល់មន្ត្រីពាក់ព័ន្ធសូមឲ្យជួយធ្វើ បណ្ណ បសស បន្ទាន់ឲ្យផងដល់រូបនាង នឹង កម្មករផ្សេងៗទៀត ដែលពុំទាន់បាន គឺដើម្បីងាយស្រួលក្នុងការចូលមន្ទីរពេទ្យ ឬ ព្យាបាលជំងឺ នាងធ្លាប់ពុលថ្នាំ ហើយក៏អត់ទាន់ស្គាល់មន្ត្រីពេទ្យ យើងត្រូវព្យាបាលខ្លួនឯង ដោយផ្លែក្រូចឆ្មា និងទឹកឃ្មុំ។ ហើយយើងក៏ត្រូវបានព្យាបាលនៅផ្ទះខ្លួនឯង។បព្ហាជាចម្បងនោះគឺចង់ឱ្យក្រុមហ៊ុនជួយដោះស្រាយនៅសម្ភារៈការពារឲ្យកម្មករ គ្រប់ៗរូបក្នុងការបំពេញការងារផង។
លោករឿងសារឿននាយកប្រតិបត្តិអង្គការ NGOFមានប្រសាសន៍អំពីច្បាប់ការងាររបស់កម្មក ដើម្បីសំណូមពរឲ្យមន្ត្រីប៉ូលីសបានចុះទៅធ្វើប័ណ្ណ បសសដល់កន្លែងធ្វើការ រួមទាំងប្រាក់សោតធន របស់កម្មករផង ជាពិសេសកុំរើសអើង ស្ត្រីមានផ្ទៃពោះ ដោយពុំសូវមានសុខភាពល្អ ដែលមានការប្រែប្រួលជាប្រចាំនិងកុំឲ្យមានករណី រេុីសអើង ឬ ដាក់សម្ពាធជាមួយនិយោជិក ដែលចូលរួមក្នុងកិច្ចការផ្សេងៗជាមួយ សហជីព កម្មករជាមួយ ILoក្តី ក្នុងច្បាប់ការងារក៏ដូចជាធម្មនុញ្ញរបស់យើងគឺត្រូវមានការបង្កើតសមាគមជាដើម។
ការបើកអង្គពិធីនេះនឹងការទស្សនកិច្ចនៃការផលិតសម្ភារៈដូចជារូបគំនូរនិងសំលៀកបំពាក់ ដែលកែច្នៃរូបស្នាដៃរបស់ក្រុមការងារ ដោយមានការកោតសរសើរពីលោកខៀវសាវុធអគ្គនាយករងនៃអគ្គនាយកដ្ឋានការងារតំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៕
រុងរឿង