សំបុកចិត្តសាស្ត្រគឺជាកន្លែងដែលផ្ដល់សេវាសុខភាពផ្លូវចិត្ត តាមបែបចិត្តសាស្ត្រ ដែលមានទីតាំងនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។សំបុកមានន័យថាកន្លែងសុវត្ថិភាពដែលជួយឲ្យមានការលូតលាស់រីកចម្រើនរបស់បុគ្គល។
តាមការឲ្យដឹងរបស់ក្រុមការងារសំបុកចិត្តសាស្ត្របានថ្លែងថាសំបុកចិត្តសាស្ត្រជាការផ្ដល់សេវាកម្មព្យាបាលផ្លូវចិត្តបែបចិត្តវិទ្យាដែលមានស្តង់ដាខ្ពស់ និងការទទួលស្គាល់តាមបែបវិទ្យាសាស្ត្រ សម្រាប់កុមារ យុវជន មនុស្សពេញវ័យនិងគ្រួសារដែលកំពុងជួបបញ្ហាលំបាកផ្សេងៗ ក្រុមរបស់ពួកយើងជាក្រុមចិត្តសាស្ត្រខ្មែរ និងបរទេស ដែលមានជំនាញឯកទេសច្បាស់លាស់ថែមទាំងមានបំណងប្រាថ្នារួមគ្នាក្នុង ការគាំទ្រគ្នាទៅវិញទៅមក។ក្នុងការគាំទ្រ អតិថិជនវិជ្ជមាននិងមានភាពយូរអង្វែងដល់សហគមន៍ មូលដ្ឋានរបស់ខ្លួនលើផ្នែកសុខមាលlភាពផ្លូវចិត្ត។
ការបន្ថែមបានបន្តថាសំបុកចិត្តសាស្ត្រក៏ផ្ដល់នូវសេវាកម្មចិត្តសាស្ត្រច្រើនប្រភេទដូចជាការប៉ាន់ប្រមាណនិងការវាយតម្លៃបែបចិត្តសាស្ត្រ។លើសមត្ថភាព រៀន បញ្ញានិងស្មារតី ការបណ្ដុះបណ្ដាល កាលពិគ្រោះ យោបល់ការប្រឹក្សា ព្យាបាល ផ្លូវចិត្ត និង ការជួយគាំទ្របែបជំនាញវិជ្ជាជីវៈផងដែរ។
ការរំលឹកឡើងវិញបញ្ជាក់ឲ្យដឹងថាការព្យាបាលបែបចិត្តសាស្ត្របានផ្ដល់ជូននូវសេវាកម្មព្យាបាលបែបចិត្តសាស្ត្រជាច្រើនប្រភេទដើម្បីផ្ដល់នូវការគាំទ្រពីលោកអ្នក។
ដោយផ្ដល់ជូននូវសេវាកម្មផ្លូវចិត្តដល់កុមារ ក្មេងជំទង់ និង មនុស្សពេញវ័យហើយជាក្រុមដែលមានវិជ្ជាជីវៈយើងអាចធ្វើការជាមួយបុគ្គលិក គូរស្វាមី គ្រួសារ និងជាលក្ខណៈក្រុម។
ហើយយើងបានទាញចេញពីបទពិសោធន៍រួមរបស់យើងដែលធ្លាប់ធ្វើការនៅក្នុងមន្ទីរពេទ្យ សាកលវិទ្យាល័យសហគមន៍ និង កន្លែងអនុវត្តន៍ ចិត្តសាស្ត្រឯកជនដើម្បីផ្ដល់ជូននូវសេវាកម្មដែលមាន វិជ្ជាជីវៈនិងការថែទាំដ៏មានប្រសិទ្ធភាពទៀតផង។
សិក្ខាសាលានេះរៀបចំឡើងដោយ cfj សហកា និងមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដែលមានការចូលរួមរបស់ បណ្ដាញអ្នកសារព័ត៌មានស្ត្រី។ រុងរឿង