ទាន់ហេតុការណ៍
0

ពិធី​អបអរសាទរ​ខួប​លើក​ទី 10 របស់​អង្គការ វ័ត​ធើ​អេត​និង​អង្គការ​ជា​ដៃគូ​នៅ​កម្ពុជា​

ពិធី​អបអរសាទរ​ខួប​លើក​ទី 10 របស់​អង្គការ វ័ត​ធើ​អេត​និង​អង្គការ​ជា​ដៃគូ​នៅ​កម្ពុជា​

​អបអរ​ខួប​លើក​ទី 10 របស់​អង្គការ វ័ត​ធើ​អេត នី​ង អង្គការ​ដៃគូ​នៅ​កម្ពុជា​។ ដែល​ផ្ដោត​ទៅលើ​ការផ្លាស់ប្ដូរ​តាមរយៈ​ការគាំទ្រ​ពី​រដ្ឋាភិបាល​និង​ពង្រឹង​វិស័យ​សំខាន់ៗ​ប្រកបដោយ​និរន្តរភាព​របស់​សមធម៌​ជាពិសេស​សមភាព​យេនឌ័រ​ក្នុង​វិស័យ​ទឹកស្អាត​និង​អនាម័យ​តាមរយៈ​ការបង្កើន​ភាព​អង់អាច​បព្ជ្រាប​នៃ​ការច្នៃប្រឌិត​។​

​តាម​ការបង្ហាញ​ឲ្យដឹង​នៃ​ទីស្នាក់ការ​កណ្ដាលរ​បស់​អង្គការ​វ័ត​ធើ​អេត នៅ​ប្រទេស​អូស្ត្រាលី​បាន​ចូលរួម​អនុវត្ត​កម្មវិធី​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ 2014 រហូតមកដល់​បច្ចុប្បន្ន ដែល​មាន​រយៈពេល 10 ឆ្នាំ បើ​គិត​មកដល់​ឆ្នាំ 2024 នេះ​។​

​ការគូសបញ្ជាក់​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​អង្គការ​វ័ត​ធើ​អេតចង់​ឃើញ​មនុស្ស​គ្រ​ប់​រូប គ្រប់កន្លែង​មាន​លទ្ធភាព​ទទួលបាន​នូវ​ទឹកស្អាត​និង​អនាម័យ​ប្រើប្រាស់​ជា​ប្រចាំ​ដែល​បាន​កំណត់​ដោយ​គុណ​តម្លៃ 6 យ៉ាង​ដូច​ជា​ការគោរព​គុណភាព ក្លាហាន ការសហកា​ភាព​ច្នៃប្រឌិត និង សុច្ចរិត​ភាព​។​

​តាម​ការលើកឡើង​ពី​ឯកឧត្តម នួន​ដា​ញិ​ល រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់ ឯកឧត្តម​ឆាយ ឬ​ទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ទាក់ទង​ការ​រំលឹក​ខួប 10 ឆ្នាំ​នៃ​អង្គការ វ័ត​ធើ​អេត និង អង្គការ ដៃគូ ដោយ​យល់ឃើញថា អង្គការ វ័ត​ធើ​អេត បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​។​ក្នុងការ​ធ្វើ​យ៉ាងណា​ឱ្យ​សម្រេចបាន​នូវ​គោលដៅ​ទស្សនៈវិស័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ 2030 យើង​នឹង​ការផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​នៅតាម​ជនបទ​នានា​ក្នុង​ព្រះរាជា​អាណាចក្រ​កម្ពុជា​បាន 100%​។​

​ឯកឧត្តម នួន ដា​ញិ​ល គូ​បញ្ជាក់ទៀតថា លើសពី​នេះ​នៅ​ឆ្នាំ 2050 រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​និង​ប្រែក្លាយ​កម្ពុជា​ឲ្យទៅ​ជា​ប្រទេស​មួយ​មាន​ចំណូល​ខ្ពស់​ដើម្បី​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​ទៅ​និង​និទិកា ទី 7 រដ្ឋសភា​នេះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បព្ចា​កោណ​ដំណាក់កាល​ទី​១​។​

​ការបន្ថែម​ឱ្យដឹង ពី លោកស្រី មួង​ចំរើន ទៅលើ​ស្ត្រី​ភាពជា​អ្នកដឹកនាំ ស្ត្រី នៅ​ភូមិ ឃុំ ទទួលបាន​ភាពជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ ទោះ​ជា​មិន​បាន 100% ក្តី រហូត​អាច​ធ្វើបាន​លុះត្រាតែ​សហគម ទទួលបាន អូ ឌី អេស តាម​ផែនការ​ដែល​លោកស្រី​បញ្ជាក់​ឲ្យដឹង​ថា​គឺ ODF ប​ពា្ឈ​ប់ការ​បន្ទោរបង់​ពាសវាល ពាស​កាល​នៅ​ថ្ងៃទី 9 ខែ 12 ឆ្នាំ 2022 នៅ ស្រុក រលាប្អៀរ ក្នុង សកម្មភាព ការ ងារ អនាម័យ អស់​រយៈពេល 6 ឆ្នាំ​ជាមួយនឹង​វ័ត​ធើ​អេត​។​

​ការគូសបញ្ជាក់​បន្ថែម​ពី លោក ហឿន​ទ្រើ អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​កណ្ដាល តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោកស្រី គៀត​ណាវី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​កណ្ដាល បានឲ្យ​ដឹង​អំពី​គម្រោង​ការងារ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ វ័ត​ធើ​អេត ជុំវិញ​ការ​ពន្លឿ​ន​និង​បញ្ចប់​នៃ​ការប​ន្ទោ​របង់​ពាសវាល​ពាសកាល ដែល​អាច​ស្ដាប់​ទៅ​បាន​ថា ទឹកស្អាត​និង​អនាម័យ វា​ជា​លក្ខណៈ​មួយ​ដ៏​សាមញ្ញ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​សុខភាព ដូច​ពាក្យ​គេ​ថា ការវិនិយោគ​ទៅលើ​ស្ថានភាព​ទឹកស្អាត​និង​អនាម័យ​គឺជា​ការ​វិនិយោគ​ទៅ​លើ​គុណភាព​ជីវិត​។​

​លោក​ហឿន​ទ្រី បញ្ជាក់​បន្តថា ទឹកស្អាត​និង​អនាម័យ ជា​រឿង​ដែល​មាន​សារៈសំខាន់​ព្រោះ​ជា​ចំណុច​គន្លឹះ​មួយ​ទទួលបាន​ជោគជ័យ​របស់​អង្គការ វ័ត​ធើ​អេត ដែល​បាន​សហកា ជាមួយ ខេត្ត​កណ្ដាល​។​

​ជុំវិញ​ការពង្រឹង​គុណភាព​និង​សេវា​រឿង​អនាម័យ​និង​ទឹក​ស្អាត​ដើម្បី​ពង្រឹង​គុណភាព សេវា​និង​ការបណ្ដុះបណ្ដាល​ផ្នែសុ​ខ​ភាព ពាក់ព័ន្ធ​ទៅ​លើ​អនាម័យ លោក​បណ្ឌិត លឹម​ឃុន​ប្រធានការិយាល័យ​សុខាភិបាល ស្រុក​ប្រតិ​ប​ត្រ​កំពង់ត្រឡាច លោក​បញ្ជាក់​អំពី​ការ​ទស្សន​:​កិច្ច​ទៅ​មណ្ឌល​សុខភាព​ដែល​ជា​ការសម្ដែង​នូវ​សមិទ្ធិផល​មួយ​ចំនួន​ដែល​មាន​ការសាងសង់ បង្គន់ អនាម័យ​មាន​បង្គន់​បរិ​យាប​ន្ន ទូ​ដុត​សម្រាម និង​រោង​ដាក់​សំរាម​។​

​លោក​លឹម​ឃុន បាន​បន្ថែម​ទៅលើ​ការបណ្ដុះបណ្ដាល​ទាំង​ការលាង​ដៃ​ដោយមាន​សុវត្ថិភាព​តាម​ស្តង់ដារ​ដើម្បី​ជួយ​ពង្រឹង​ដល់​គុណភាព​សេវា​នៅ​តាម​មណ្ឌល​សុខភាព​ទៀតផង​។ រុងរឿង​

   

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com