ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី ចូលរួម​ការពារ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី ចូលរួម​ការពារ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​!

​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ ត្រួតពិនិត្យ​កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី​ធានាឲ្យបាន​នូវ​ប្រសិទ្ធិភាព ក្នុង​បេសកកម្ម ចូលរួម​ជាមួយ​កម្លាំង​ចម្រុះ​ក្នុងការ ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់ ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​នឹង​អញ្ជើញ​មក​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ឲ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជោគជ័យ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​ដល់ នាយ​-​នាយរង​អាវុធហត្ថ ដែល​ទទួល ការងារ​តាម​បណ្តា​គោលដៅ​ទាំងអស់ ត្រូវតែ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធានា​ឲ្យបាន​ដាច់ខាត នូវ​ការអនុវត្ត​ភារកិច្ច​របស់​ខ្លួន ប្រកប​ដោយ​ក្រមសីលធម៌ គោរព​ច្បាប់ គោរព​សិទ្ធមនុស្ស រក្សា​ឲ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ ផ្តល់​នូវ​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ ដោយ​ឈរ​លើ​ស្មារតី​ជា​អ្នកបម្រើ​រាស្ត្រ ស្រប​តាម​ទិស​ស្លោក​ដឹកនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​លើកឡើង​ថា “​ប្រទេស​ជាតិ​ត្រូវតែ​ការពារ រាស្ត្រប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​”៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com