ទាន់ហេតុការណ៍
0

យោធិន នៃ​កងរាជអាវុធហត្ថ ដែល​ទើប​ជ្រើសរើស​ថ្មី ឆ្នាំ​២០២៤ បាន​ចេញដំណើរ ចូល​ទៅ​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ​!

យោធិន នៃ​កងរាជអាវុធហត្ថ ដែល​ទើប​ជ្រើសរើស​ថ្មី ឆ្នាំ​២០២៤ បាន​ចេញដំណើរ ចូល​ទៅ​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ​!

នា​ព្រឹក ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​យោធិន នៃ​កងរាជអាវុធហត្ថ ទើប​ជ្រើសរើស​ថ្មី (​ជាប់​ជា​ស្ថាពរ​) ឆ្នាំ​២០២៤ ដើម្បី​ចូល​ហ្វឹកហ្វឺន​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ និង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយសេនាធិការ​រង ប្រធាន អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ​វរ​សេនា​តូច​ចល័ត និង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ព្រមទាំង សាច់ញាតិ ក្រុមគ្រួសារ បងប្អូន របស់​យោធិន ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​ជូនពរ របស់ លោកនាយ​ឧត្តម សេនី​យ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ជូន​ដល់ យោធិន នៃ​កងរាជអាវុធហត្ថ ទើប​ជ្រើសរើស​ថ្មី ទាំងអស់ សូមឲ្យ​ទទួលបាន​ជោគ​ជ័យ​គ្រប់គ្នា​។ លោក​ឧត្តមសេនីយ៍ឯក ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្អូនៗ យោធិន នៃ​កងរាជអាវុធហត្ថ ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ នៅពេល​ដែល​ចូល​ទៅ​សាលា​ហ្វឹកហ្វឺន ត្រូវ​ប្រឹងប្រែង រៀនសូត្រ គ្រប់​មុខ​វិជ្ជា​ឱ្យបាន​ល្អ​ប្រសើរ ជំនះ​ឲ្យបាន​គ្រប់​ឧបសគ្គ ជៀស​ឆ្ងាយ​ពី អំពើ​អបាយមុខ​គ្រប់​ប្រភេទ ជាពិសេស​ជៀស​ឆ្ងាយ​ពី គ្រឿងញៀន ដើម្បី​ក្លាយខ្លួនជា​ទំពាំង​ស្នង​ឫស្សី​នាពេល​អនាគត ដោយ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស​ចូលរួម​ការពារ​សន្តិភាព និង​សន្តិសុខ ជូន​ប្រជាពលរដ្ឋ និង​ការពារ​ដាច់ខាត​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម អភិបាលរង បាន​ថ្លែងថា ក្នុងនាម ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អនុគណៈកម្មការ​ជ្រើសរើស​យោធិន នៃ​កងរាជអាវុធហត្ថ ដែល​បាន​រៀបចំ​ការប្រឡង​ជ្រើសរើស យោធិន​កងរាជអាវុធហត្ថ ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ នា​ពេល​កន្លងមក​នេះ​។ ទន្ទឹមនេះ ឯកឧត្តម អភិបាលរង ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ មាតា បិតា អាណាព្យាបាល ដែល​បាន​អនុញ្ញាត​ឱ្យ​កូនៗ ចូល​បម្រើ​ក្នុង កងយោធពល​ខេមរភូមិន្ទ បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងរាជអាវុធហត្ថ ដើម្បី​បម្រើ​ប្រទេសជាតិ​មាតុភូមិ​។

​ក្រោយ​ពី​សំណេះសំណាល​រួច ឯកឧត្តម អភិបាលរង ក៏បាន​នាំយក​ថវិកា​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ដល់ យោធិន នៃ​កងរាជអាវុធហត្ថ ទើប​ជ្រើសរើស​ថ្មី ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ១០​ម៉ឺន​រៀល និង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ ក្នុង​ម្នាក់ៗ ទទួលបាន មី ០១​កេស​, ទឹក​សុទ្ធ ០២​កេស​, ក្រមា ០១ ព្រមទាំង​អាហារ​ថ្ងៃត្រង់ ០១​ប្រអប់ សម្រាប់​ពេល​ធ្វើដំណើរ​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com