ទាន់ហេតុការណ៍
0

ក្រៅពី​ដំណាំ​កសិកូ​ឡូ​ស៊ី​ក៏មាន ស្រូវ​បន្ថែម​ដែល​បាន​នាំចេញ​ទៅ​លក់​លើ​ទីផ្សារ​នានា​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​

ក្រៅពី​ដំណាំ​កសិកូ​ឡូ​ស៊ី​ក៏មាន ស្រូវ​បន្ថែម​ដែល​បាន​នាំចេញ​ទៅ​លក់​លើ​ទីផ្សារ​នានា​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​

ប្រជាកសិករ ក្រោយពី ដាំ​ដំ ណាំ គម្រប​ដី​ដែល​ជា​ដំណាំ​មួយ​ប្រភេទ​សំបូរ​ទៅដោយ​ជីវជាតិ​ជំនួស​ឲ្យ​ជីរគីមី​។​

​លោក​ សុន ​ជីន ប្រធាន​ផ្នែក​ត្រួតពិនិត្យ​ស្តង់ដារ នៅ​ខេត្ត​ព្រះវិហារ បាន គូសបញ្ជាក់​អំពី​អត្ថប្រយោជន៍ នៃ​ដំណាំ​គម្រប​ដី នៅពេលដែល​គេ​ដាំ គេ​ត្រូវ​ភ្ជួរ ដី លុប​ដំណាំ​នោះ ហើយ​វា​នឹង​ដុះ​ឡើង​ព្រោងព្រាត​ចេញ ផ្កា ផ្លែ​ដែលមាន​ផ្កា​ពណ៌​លឿង​ស្រស់បំព្រង​ហើយ​ផ្កា​នោះ​ក៏​មាន​សារៈសំខាន់​សម្រាប់​ធ្វើ​ជី​ដាក់​ក្នុង​ស្រែ​ដែល​មាន​កាកសំណល់​សល់​ពី​ដើម របស់​វា​និង​អ្វី​ដែល​សំខាន់​នោះ​គ្រាប់ របស់​វា​យើង​ទុក​ធ្វើ​ពូជ ដើម្បី​ចែកចាយ​ដល់​កសិករ​យើង​ដាំ​នៅក្នុង​ស្រែ​ធ្វើ​ជី​ផងដែរ​។​និយាយ​រួម​ទៅ​ការ​ធ្វើ​ដំណាំ​គម្រប​ដី​នៅក្នុង​ខេត្ត​ព្រះវិហារ​នេះ​គេ​ធ្វើ​ទៅ​លើ​ដី​សេរី​រាង្គ​។​

​លោក​សុន​ជីន បន្ថែម​ទៅលើ​ការ​ដាំ​ដំណាំ​គម្រប​ដី​បន្តថា មាន​សារៈសំខាន់​ណាស់ ក្រោយ​ពី​ភ្ជួរ​រាស់​ហើយ​ដំណាំ​គម្រប​ដី​និង​ក្លាយ​ជា​ជីរ ទើប​គេ​អាច​ដាំ​ស្រូវ​បន្តទៀត​។​

​ពាក់ព័ន្ធ​ទៅ​លើ​ការដាំ ស្រូវ វិញ​នៅ​ខេត្ត​ព្រះវិហារ​ដែល​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការផលិត​ស្រូវ​ដែល​គេ​អាច​នាំ​ចេញ ពី ចន្លោះ 7 តោន នៅក្នុង​គម្រោង​ទាំង 25 ខេត្ត ក្រុង​។​ហើយក៏​មាន​ការគាំទ្រ​ពី​សហភាព សមាគម​កសិកម្ម ក្នុង ខេត្ត​បន្ទាយមានជ័យ​ទៀតផង​។​ក្រោយពី​យើង​បាន​នាំ​ស្រូវ​ចេញពី​ចន្លោះ ដែល​មាន​ក្រុមហ៊ុន​ជា​អ្នក​នាំចេញ ហើយ​ក្រុម​ការងារ​យើង​ជា​អ្នកសម្របសម្រួល​។​

​ក្នុង​ការអនុវត្ត​ក​សិ​អេកូឡូស៊ី​ដោយឡែក លោក​ពឹង​ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត​ព្រះវិហារ បាន​ថ្លែងថា ខេត្ត​ព្រះវិហារ​ជា​ខេត្ត​មួយ​មាន​សក្តានុពល ធ្វើ​កសិកម្ម​ខ្ពស់​។​ដោយ​ប្រជាកសិករ​ក្នុង​ខេត្ត​នេះ​ភាគច្រើន​ពឹងផ្អែក​លើ​កសិកម្ម ដែល​ជា​សេដ្ឋកិច្ច​ចំបង​សម្រាប់​គ្រួសារ​នីមួយៗ​ហើយ​ខេត្ត​ព្រះ​ហារ​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ធ្វើ​កសិកម្ម​ក​សិ​អេកូ​ឡូ​សុ​ី ដែល​ធ្វើ​កសិកម្ម​មិន​ប្រើប្រាស់​ជីរ​គីមី​។​

​ដោយឡែក​ខេត្ត​ព្រះវិហារ​ក៏​កំពុង​ឈាន​មុខ​គេ​ក្នុង​ការផលិត កសិកម្ម​បែប​សេរី​រាង្គ រួមមាន ដំណាំ ស្រូវ ដំឡូង​ស្វាយចន្ទី ហើយ​និង​កំពុង​ឈានទៅរក​ដំណាំ​សណ្ដែកដី និង ដំណាំ​ផ្សេងៗ​ទៀត​ដែល​នឹង​ឆ្លើយតប​ទៅ​នឹង​បណ្ដា​ក្រុមហ៊ុន​នានា​ទៀតផង​។ រុងរឿង​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com