ទាន់ហេតុការណ៍
0

ការចុះ​ពិនិត្យមើល​នៃ​ការដាំ​ដើម​ស្វាយចន្ទី របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​

ការចុះ​ពិនិត្យមើល​នៃ​ការដាំ​ដើម​ស្វាយចន្ទី របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​

​ការចុះ​ពិនិត្យមើល​ការដាំ​ដើម​ស្វាយចន្ទី​ដែល​ដឹកនាំ​ដោយ លោក​ម៉ាំង​ប្រុស មន្ត្រី​សម្របសម្រួល​អា​សិត ជុំវិញ​ការចិញ្ចឹម​អង្ក្រង​នៅលើ​ដើម​ចន្ទី​។​លោក​ម៉ាំង​ប្រុស ឲ្យដឹងថា មុន​នឹង​យើង​ដាក់​សត្វ​អង្ក្រង​នៅ​លើ​ដើម​ស្វាយចន្ទីរ គេ​ត្រូវ​បាន​សិក្សា​ឲ្យ​ច្បាស់លាស់​អំពី​ពូជ​ផៅ​និង​គ្រួសារ សត្វ​អង្ក្រង​ជាមុនសិន​។​បើ​យើង​ដាក់​វា​នៅ​ជាមួយគ្នា​ដោយ​ខុស​ពូជ​នោះ​ប្រាកដជា​វា​នឹង​ខាំ​គ្នា​រហូតដល់​ស្លាប់​ទៀតផង​។​

​ដោយឡែក​តាម​ការបញ្ជាក់ របស់​លោក​ម៉ាំង​ប្រុស​បន្តថា ដើម្បី​ឲ្យ​អង្ក្រង​ធ្វើ​ការផ្លាស់​ទី រក​ចំណី​ដោយ​ចាប់​សត្វល្អិត​ដែល​បំផ្លាញ​ដើម​ស្វាយចន្ទីរ​។​លោក​រំលឹក​ទៀតថា​ប្រជា​កសិករ​យើង​ដោយ​ការប្រើប្រាស់​ថ្នាំពុល ការបាញ់​ថ្នាំ​វា​បណ្ដាល​ឱ្យ​សត្វ​អង្ក្រង​ស្លាប់​ទៅ​វិញ តែបើ​ប្រជាកសិករ អាច​ជ្រើស​យក​វិធីសាស្ត្រ​ផ្សេង​ក៏​ល្អ​ដែរ​។​គឺ​ដើម្បី​ជា​ការថែរក្សា បាន​នៅ​លើ​ដើម​ស្វាយចន្ទី​ជា​រៀងរហូត​។​

​ក្នុង​វ័យ​៧៥​ឆ្នាំ មើល​ទៅ​សុខភាព​លោក​អ៊ី​ន​គីន​នី មាន​វ័យ 70 ឆ្នាំ​ក៏​ដោយ តែ​លោក ដូចជា​នៅ​រឹងមាំ​នៅ​ឡើយ​។​លោក​មាន​ដើម​ស្វាយចន្ទីរ ក្នុង​ចំការ​ចំនួន​៣​ហិច​តា នៅ​ភូមិ​ប៉ា​ហាល ឃុំ​រីករាយ ស្រុក​រវាង ខេត្ត​ព្រះវិហារ​។​លោក​បង្ហើប​ឲ្យដឹងថា ដំបូង​លោក​មិន​ដែល​គិតថា អង្ក្រង​ជា​សត្វ​មាន​ប្រយោជន៍​នោះទេ​។​ក្នុងការ​ធ្វើ របរ​កសិកម្ម​នេះ ប៉ុន្តែ​ក្រោយពី​មាន​ការទទួល​បាន​ការ​បណ្ដុះបណ្ដាល​របស់​អ្នក​ក​ជំនាញ​កសិកម្ម​គម្រោង​អា​សិត​មក បាន​នាំឱ្យ​លោក​សាកល្បង​ក្នុង​ការដាំ​តែម្តង ដោយសារ​មើលឃើញ​ថា​សត្វ​អង្ក្រង​លើ​ដើម​ស្វាយចន្ទី​មាន​ប្រយោជន៍​ក្នុងការ​ដាំ​ដើម​ស្វាយចន្ទីរ ដូច្នេះ​ការ​ដាក់​អង្ក្ត​្រង​លើ​ដើម​ស្វាយចន្ឋ្ទី​រ លទ្ធផល​ឃើញថា បាន​ផ្ដល់​នូវ​ទិន្នផល​យ៉ាង​គាប់ចិត្ត​ដូចជា គ្រាប់ និង​មាន​គុណភាព​ខ្ពស់ យ៉ាង​សមស្រប ទៅ​តាម​ស្តង់ដារ​នៅលើ​ទីផ្សារ​ទៀតផង​។​រុងរឿង​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com