ទាន់ហេតុការណ៍
0

​ការស្វែងយល់​របៀប​ធ្វើ​កសិកម្ម​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កសិកម្ម​អភិរក្ស​កម្ពុជា​

​ការស្វែងយល់​របៀប​ធ្វើ​កសិកម្ម​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កសិកម្ម​អភិរក្ស​កម្ពុជា​

ការអនុវត្ត​ក​សិ​អេកូឡូស៊ី​មាន​សារៈសំខាន់​ក្នុង​ការកែលម្អរ​គុណភាព​ដី​គុណភាព​កសិផល រួមទាំង​បរិស្ថាន​កសិកម្ម​អភិរក្ស​មានន័យថា​ការដាំដុះ​ដោយ​កាត់បន្ថយ​ការ​ភ្ជួរ​រាស់ ដើម្បី​គ្រប់គ្រង​ឲ្យមាន​និរន្តរភាព​។​តាមរយៈ​ការដាំ​ដំណាំ​គម្រប​ដី​។​បច្ចុប្បន្ននេះ​ប្រជាកសិករ​កំពុង​មានកា​រ​ប្រឈម​ខ្លាំង​នៅ​បញ្ហា​ដី ពិសេស ការបាត់បង់​ដី​ជា​រៀងរាល់ឆ្នាំ​។​

​ក្នុង​ផ្ទៃ​ដី 20 ហិច​តា ដែល​មជ្ឈមណ្ឌល​របស់ អ្នកស្រី​.​សៀង​ស្រីមុំ​ស្ថិតនៅ ឃុំ​បុរខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​អ្នកស្រី​ឲ្យដឹងថា អ្នកស្រី​មាន​ដាំ​ចង្ក្រងស្វា ដើម​ធំ​ដើម​តូច​។​បន្ថែម​ពីលើ​នេះ​ដំណាំ​គម្រប​ដី​ផងដែរ​។​រីឯ​ការ​ភ្ជួរ​រាស់​វិញ បើសិនជា​យើង​ភ្ជួរ​រា​ស់ដី ច្រើនសារ​អាច និង​បាត់បង់​ទម្រង់​ដី បើសិន​នៅ​ប៉ៃ​ក​ខាង​ខ្ពង់រាប​វិញ អាច​និង​ងាយ​ហូរ​ដី​បាត់បង់​ស្រទាប់ដី​ផ្នែក​ខាងលើ​។​

​កត្តា​ដែល​សំខាន់​នោះ អ្នកស្រី​បាន​បន្ត​ឲ្យដឹងថា គេ​អាច​ប្រព្រឹត្ត​បាន​លុះត្រាតែ​មាន​ការរួមចំណែក​យ៉ាង​ចម្បង​ពីរ​គ្រឿង​ម៉ាស៊ីន​សម្រាប់​ការដាំដុះ​។​ដោយ​មិន​ចាំបាច់​ធ្វើការ​ភ្ជួរ​រាស់​ដី​នោះ​ទេ​។ តែ​បើសិនជា​គេ​ចង់​ថែរ​រក្សា​ដី​ឲ្យមាន​ជីវជាតិ​ឡើងវិញ ត្រូវ​ព្យាយាម​កាត់បន្ថយ​នូវ​ការបំភាយ​កាបូន​ឧស្ម័ន​កញ្ចក់​ទៅ​កាន់​បរិយាកាស​។ រុងរឿង​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com