ទាន់ហេតុការណ៍
0

ការលើកឡើង​ក្នុង​អង្គ​សិក្ខាសាលា​ស្ដីពី​ការពិនិត្យ​វឌ្ឍនភាព​នៃ​ការលើកកម្ពស់​ក្នុងការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​

ការលើកឡើង​ក្នុង​អង្គ​សិក្ខាសាលា​ស្ដីពី​ការពិនិត្យ​វឌ្ឍនភាព​នៃ​ការលើកកម្ពស់​ក្នុងការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​

ការពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការលើកកម្ពស់​ការចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​នៅក្នុង​មន្ទីរពេទ្យ ដែល​បាន​ធ្វើ​សិក្ខាសាលា​មួយ​និង​ការ ចូលរួម​ពី​លោកស្រី​ជា​ម៉ា​រី​ប្រធាន​កម្មវិធី​ជាតិ អាហារ​រូប​ត្ភ​ម្ភ នៃ​មជ្ឈមណ្ឌល​ជាតិ លោកស្រី​សេង​សុភាព នាយិកា អង្គការ FHI360 ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី ជិន​សេដ្ឋា Alive​និង​Thrive និង លោក​ហ៊ូ​ក្រើន​នាយក​អង្គការ ហេឡែន​ខេ​ល​ល័​រ អន្តរជាតិ ។​

​អ្នកស្រី ជិន សេដ្ឋា ប្រធាន​កម្មវិធី​ជាន់ខ្ពស់​AIive និង​Thrive បាន​រៀបរាប់​អំពី​ការ​បំបៅ​ទឹកដោះ​ម្ដាយ​ទៅ​លើ​កូន​ថា​ទឹកដោះ​ម្ដាយ​នេះ​អាច​ជួយ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍន៍ ខួរក្បាល ប្រកប​ដោយ​សុខភាព​ល្អ ហើយក៏​អាច​ជួយ​បង្កើន​សមត្ថភាព ខួរក្បាល​ខ្ពស់ នៅ​ក្នុង​ការ​ធ្វើ​តេស្ត​នោះ​ថា កុមារ មាន​បញ្ញា​វាងវៃ ទៀតផង​។​នៅក្នុង​ចំណោម​កុមារ​និង​យុវវ័យ ដែល​មាន​កម្រិត​នៃ​ប្រាក់ចំណូល​របស់​គ្រូ​សារ​នីមួយៗ​។​ដោយ​មាន​ការប៉ាន់ស្មាន​ឱ្យឃើញ​ថា​ការជំរុញ​អត្រា​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​។ នៅក្នុង​ពិភពលោក​និង​អាច​សង្គ្រោះ​អាយុជីវិត​កុមារ​ដែល​មាន​អាយុ​ក្រោម ដែល​លើស​ពី 820.000​នាក់​ជា​រៀងរាល់ឆ្នាំ​

​ដោយឡែក​ការលើកឡើង​របស់​អ្នកស្រី អ៊ូង​មុនី​រស្មី ប្រធាន​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​បាន​បន្ត​ឲ្យដឹងថា ការផ្ដល់​ប្រឹក្សា​នៃ​ការ​បំបៅ​ដោះ​ពី​ម្ដាយ​ជា​ប្រចាំ​នោះ ត្រូវបាន​ពង្រឹង​សមត្ថភាព​បុគ្គលិក​ផ្នែក​សម្ភព​និង​ផ្នែក​ថែទាំ​ទៀតផង​។ និង​បន្ត​ការប្រជុំ​ក្រុមការងារ​EENC​រៀងរាល់ខែ ដើម្បី​ស្វែងរក​ចំណុះ​ខ្វះខាត​និង​ការកែលម្អរ​អនុវត្ត តាម​អនុក្រឹត្យ​133​។​

​អ្នកស្រី​បាន​បន្ថែម​អំពី​ការបង្រៀន​នៅ​វិធីសាស្ត្រ​នៃ​ការ​ច្របាច់​ទឹកដោះ​និង​ការរក្សា​ទឹកដោះ​អំពី​អនាម័យ​ដៃ មុន​នឹង​បំបៅ​ដល់​កូន​ពេល ច្របាច់​ទឹកដោះ​។​

​ក្នុង​កិច្ច​បង្ហាញ​មួយ​របស់ កញ្ញា​វេជ្ជបណ្ឌិត វីន​វ៉ា​ម៉ា​រ៉ា​ឌី​ណា នៃ​មន្ទីរពេទ្យ​ស្ទឹងត្រែង ផ្នែក​ការចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ បានបញ្ជាក់​ថា សារៈសំខាន់​នៃ​ការ​បំបៅកូន ដោយ​ទឹកដោះ​ម្ដាយ ជា​ជំនាញ​នៃ​ការផ្ដល់​ប្រឹក្សា​និង​ការកសាង​ទំនុកចិត្ត​ផ្ដល់​ការគាំទ្រ​ម្យ៉ាងទៀត បាន​អប់រំ អំពី របៀប​ផលិត​ទឹកដោះ​ម្ដាយ ធ្វើឱ្យ​កាយ​សរីរៈវិទ្យា ដោះ​ម្ដាយ នៃ អ័រម៉ូន ទីន​អុកស៊ីត​ស៊ីន ដែល​ទាក់ទង ទៅ​និង​ការដាក់​ស្បែក​កូន​ប៉ះ​ជាមួយ​ស្បែក​ម្ដាយ​និង​ការជួយ​ដល់​ម្ដាយ​ក្នុងការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​។​ត្រូវតែ​យក​ទារ​កមក​បៅ​ផ្អឹប​ទៅ​ហ្នឹង​ដោះ​ម្ដាយ​ផងដែរ​។​

​លោក​ហ៊ូ​ក្រើន នាយក​អង្គការ​ហេឡែន​ខេ​ល​ល័​រ​អន្តរជាតិ បាន​មានប្រសាសន៍​អំពី​ចំណុច​ដ៏​សំខាន់​មួយ​ទាក់ទង​ទៅ​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​ឬក៏​ជា​អាណាព្យាបាល របស់​កុមារ​ដែល​ស្វែងរក​សេវា​នៅ​តាម​មន្ទីរពេទ្យ ឬ ក៏​មូលដ្ឋាន​សុខាភិបាល​។​

​ដោយឡែក ក្នុង​ការផ្ដល់​សេវា​វិញ​លោក​ហូរ​ក្រី​ន បាន​បញ្ជាក់ទៀតថា​ដោយ​មាន​ការផ្ដល់​ប្រឹក្សា​និង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ ការ​ផ្ដល់​អាហារ រូប​ប​ត្ថ​ម្ភ ដែល​ទាក់ទង​ទៅ​នឹង​ការ​បំបៅ​ដោះ​ដោយ​ទឹកដោះ​ម្ដាយ​ឬ​ការចិញ្ចឹម​ទារក​និង​កុមារ​ពី​មណ្ឌល​សុខភាព​។​ដូច្នេះ​មាតា​ក៏​អាច​យក​យោបល់​ពីរ​អ្នក​ជិតខាង​ឬ​អ្នក​ភូមិ របស់គាត់ ឬ អ្នក​ដែល​គាត់​កំពុង​ត្រូវបាន​ទទួល​សេវា​នោះ​។ រុងរឿង​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com