ទាន់ហេតុការណ៍
0

បុគ្គលិក​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍​ជនបទ ដែល​មាន​កាន់​ឯកសារ​ចុះឈ្មោះ​ក្នុង​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​បញ្ជា​ទិញ​សាច់​សត្វព្រៃ​ពី​ប្រជាពលរដ្ឋ យក​មក​ចែក​គ្នា​ហូប​អស់ រួច​ហើយ​គំរាម​ទារ​ប្រាក់​ថែម​ទៀត ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ ០៥​នាក់ បញ្ជូនទៅ​តុលាការ​!

បុគ្គលិក​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍​ជនបទ ដែល​មាន​កាន់​ឯកសារ​ចុះឈ្មោះ​ក្នុង​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​បញ្ជា​ទិញ​សាច់​សត្វព្រៃ​ពី​ប្រជាពលរដ្ឋ យក​មក​ចែក​គ្នា​ហូប​អស់ រួច​ហើយ​គំរាម​ទារ​ប្រាក់​ថែម​ទៀត ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ ០៥​នាក់ បញ្ជូនទៅ​តុលាការ​!

កាលពី​យប់ ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ថា​មាន​ករណី​បន្លំ​ធ្វើ​ជា​អ្នក​បញ្ជា​ទិញ​សាច់​សត្វព្រៃ ហើយ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ជា​អ្នក​លក់​នោះ​ដើម្បី​គំរាម​ទារ​ប្រាក់​ថែម​ទៀត ករណី​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​កាលពី​យប់ ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ថា​មាន​ករណី​បន្លំ​ធ្វើ​ជា​អ្នក​បញ្ជា​ទិញ​សាច់​សត្វព្រៃ ហើយ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ជា​អ្នក​លក់​នោះ​ដើម្បី​គំរាម​ទារ​ប្រាក់​ថែម​ទៀត ករណី​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល និង​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ ចូលរួម​សហការ​ជាមួយ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដំបូល ចុះ​ដល់​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ០៥​នាក់ ជា​បន្តបន្ទាប់ រួមមាន ៖ ១.​ឈ្មោះ គង់ សឿន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ ប្រធាន​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍​ជនបទ​, ២.​ឈ្មោះ ពិន សា​រុំ ភេទ​ប្រុស អាយុ ៥១​ឆ្នាំ​, ៣.​ឈ្មោះ ប៉ាក សុភាព ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ​, ៤.​ឈ្មោះ គាន សំអឿន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​, ៥.​ឈ្មោះ ខៀវ ហុន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ បុគ្គល​ទាំង​០៤​នាក់​នេះ​ជា​បុគ្គលិក​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍​ជនបទ នាំយក​មក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង និង​ចាត់ការ​តាម​នីតិវិធី​។​

​ក្រោម​វិធានការ​ជំនាញ ជនសង្ស័យ​ទាំង​០៥​នាក់ បាន​ឆ្លើយ​សារភាព​ឱ្យដឹង​ដូចៗ​គ្នា​ថា ក្រុម​ខ្លួន​ពិតជា​មាន​ការចាត់តាំង​រៀបចំ​គម្រោង​ធ្វើ​ការឃាត់ខ្លួន​ស្ត្រី​អ្នកលក់​សត្វព្រៃ​ម្នាក់ ដោយ​ចាប់​យក​សត្វ​អណ្ដើក ០៥​ក្បាល ពស់​វែក ០១​ក្បាល និង​ពស់​ចាន់​ល្មម ០២​ក្បាល ព្រមទាំង​បាន​គំរាម​ទារ​ប្រាក់​ចំនួន ០៥​លាន​រៀល តែ​ស្ត្រី​នោះ​សុំ​ត្រឹម​ចំនួន ៣០០​ដុល្លារ​អាមេរិក ជា​ថ្នូរ​ឲ្យ​ស្ត្រី​ម្នាក់​នោះ​រួច​ខ្លួន​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ប្រាកដ​មែន ហើយ​ប្រាក់​ចំនួន ៣០០​ដុល្លារ​នោះ ពួកខ្លួន​បាន​ចែកគ្នា បាន​ម្នាក់​ជាង ២០​ម៉ឺន​រៀល រីឯ​សាច់សត្វ​ដែល​ពួកខ្លួន​បាន​ចាប់​នោះ​ពួកខ្លួន​យក​ទៅ​ចែក​គ្នា​ហូប​អស់​ហើយ​។ កន្លងមក​មាន​ករណី​បទល្មើស​កើតឡើង ពួក​ខ្លួន​តែងតែ​ទទួលយក​លុយ​ពី​ពួក​ឈ្មួញ​ដែល​បាន​សូកប៉ាន់ ជា​ច្រើនលើក​ច្រើនសារ​។​

​ជនសង្ស័យ​ទាំង​០៥​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com