ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ជម្រាប​ជូន​សាធារណជន និង​បដិសេធ​មិនទាន់​មាន​គណនី​តីក​តុក (TikTok) ផ្លូវការ​នៅឡើយ​នោះទេ​

អាវុធហត្ថ​រាជធានី​ភ្នំពេញ ជម្រាប​ជូន​សាធារណជន និង​បដិសេធ​មិនទាន់​មាន​គណនី​តីក​តុក (TikTok) ផ្លូវការ​នៅឡើយ​នោះទេ​

​ដំណឹង​បដិសេធ​!

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​សាធារណជន​ឲ្យបាន​ជ្រាបថា​៖ អង្គភាព​យើងខ្ញុំ​មិនទាន់​មាន​គណនី​តីក​តុក (TikTok) ផ្លូវការ​នៅឡើយ​នោះទេ មានតែ​គណនី​ផ្លូវការ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែល​មានឈ្មោះ ( Rath Sreang ) តែ​មួយ​ប៉ុណ្ណោះ​។​

​ដូច្នេះ​គ្រប់​គណនី​តីក​តុក (TikTok) ណាមួយ ដែល​មានឈ្មោះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គឺជា​គណនី​ក្លែងបន្លំ​ទាំងអស់ សូម​សាធារណ​ជន​កុំ​មាន​ការ​ភ័ន្តច្រលំ ឬ​ចាញ់កល​ល្បិច​របស់​ជន​ខិលខូច​ទាំងនោះ ដោយ​ប្រកា​ណាមួយ​ឲ្យសោះ ហើយ​សូម​ឲ្យ​ជន​ដែល​បាន​យកឈ្មោះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅ​បង្កើត​គណនី​តីក​តុក (TikTok) ទាំងអស់ ទោះ​ក្នុង​បំណង​អ្វី​ក៏ដោយ សូម​ប្តូរ​ចេញ និង​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ បើ​មិន​ដូច្នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ជាក់​ជាមិនខាន​។ សូម​អរគុណ​!!!

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com