ទាន់ហេតុការណ៍
0

វេទិកា​មួយ​ស្ដីពី​ការ​ប្រឈម​និង​រក​ដំណោះស្រាយ​សម្រាប់​ស្ត្រី​អ្នកសារព័ត៌មាន​

វេទិកា​មួយ​ស្ដីពី​ការ​ប្រឈម​និង​រក​ដំណោះស្រាយ​សម្រាប់​ស្ត្រី​អ្នកសារព័ត៌មាន​

​វេទិកា​មួយ​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​និង​បណ្ដាញសារព័ត៌មាន​ស្ត្រី CFJ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែ​កុម្ភៈ​នៅ​ខេត្ត រតនគិរី និង ខេត្ត ក្រចេះ​កន្លងទៅ​គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បណ្ដាញ​សេវាកម្ម​សម្រាប់​អ្នកសារព័ត៌មាន​ស្ត្រី​។​

​អ្នកសារព័ត៌មាន​ស្ត្រី​ទាំង​នៅ​បណ្ដាល ខេត្ត​រតនគិរី ក្រចេះ​និង​រាជធានី​ភ្នំពេញ​តែង​មាន​ការផ្ដល់​ឱកាស​អំពី​មណ្ឌល​ព័ត៌មាន​ស្ត្រី​និង​បណ្ដាញ​1​សារព័ត៌មាន CFJ ធ្វើ​វេទិកា​ចែករំលែក​បទពិសោធន៍​ការងារ​ក៏​ដូចជា​កិច្ចពិភាក្សា​អំពី​ឱកាស​និង​ការស្វែងយល់​ពី​បញ្ហា​។​និង​ដំណោះស្រាយ​រាល់​ការ​ប្រឈម​នានា​ទាក់ទង​ទៅ​ផលប៉ះពាល់​ផ្លូវ​ច្បាប់​ក៏ដូចជា​ផ្ដល់ វេទិកា​អ្នកពាក់ព័ន្ធ​ក្នុង​ការចែករំលែក​ពី​តួនាទី​ក្នុង​ការការពារ​សុវត្ថិភាព​សារព័ត៌មាន​ក៏ដូចជា​សេរីភាព​នៃ​ការបញ្ចេញមតិ​និង​សេរីភាព​សារព័ត៌មាន​ទប់ស្កាត់​ការប្រឆាំង​ឧក្រិដ្ឋកម្ម​ការពារ​សេរីភាព​នៃ​ការបញ្ចេញមតិ​និង​សេរីភាព​សារព័ត៌មាន​ស្របតាម​ច្បាប់​ជាតិ​និង​អន្តរជាតិ​។​

​ការលើកឡើង​របស់​បណ្ដាញ​ស្ត្រី​អ្នកសារព័ត៌មាន​នៅ​បណ្ដា​ខេត្ត រតនគីរី​ក្រចេះ ភ្នំពេញ បានបង្ហាញ​នៃ​ការ​ប្រឈម​នៅ​ពេល​ចេញ​យក​ព័ត៌មាន​ឱ្យដឹង​ថា​ការ​ចេញ​យក​ព័ត៌មាន​ម្ដងៗ​តែងតែ​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​នៃ​ការ​ប្រឈម​នៅ​ពេល​ចេញ​យក​ព័ត៌មាន​ក៏​ដូចជា​មាន​ការ​រាំង​ពី​អ្នក​ផ្ទះ និង គ្រួសារ​ដូច​ជា​ការ​មាន​កូន​តូច​និង​ស្វាមី​ជាដើម​។​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​បុគ្គល​ផងដែរ​។ អ្វី​ដែល​សំខាន់​នោះ​នៅ​ពេល​ចេញ​យក​ព័ត៌មាន​ម្ដងៗ​។​តែងតែ​គិតគូរ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​ដោយ​មាន​ការ​តាមដាន​ពី អាជ្ញាធ័រ​មួលដ្ឋាន​។​អ្វី​ដែល​សំខាន់​ដោយ​មាន​ការរារាំង​ពី​ក្រុម​គ្រួសារ​ឬ​សាច់ញាតិ​ឲ្យ​បោះ​បង់ជា​អ្នកសារព័ត៌មាន​។​ព្រោះ​ខ្លាច​សុវត្ថិភាព​ផ្ទាល់ខ្លួឬ​ការគំរាមកំហែង​។​

​ទោះជា​យ៉ាងណា​ស្ត្រី​ជា​អ្នកសារព័ត៌មាន​តែងតែ រក​ដំណោះស្រាយ​គ្រប់ពេលវេលា ដូចជា​មាន​ការពង្រឹង ស្មារតី​ឲ្យបាន រឹងមាំ ស្វាហាប់ ជានិច្ច ពុះពារ ជំនះ​រាល់​ឧបសគ្គ​ទាំងឡាយ​ដើម្បី រក​ព័ត៌មាន​ឲ្យបាន​។​ហើយ​ក៏​ពន្យល់​ទៅ​ដល់​ក្រុមគ្រួសារ ឬ​សាច់ញាតិ​អំពី​សារៈសំខាន់​នៃ​ការធ្វើ​ជា​អ្នកសារព័ត៌មាន​។​ទោះជា​យ៉ាងណា​ក៏​បាន​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នៃ​ការអនុវត្ត​ការងារ​ដោយ​ខ្លួនឯង​និង​សម​ហេតុផល​ទៀតផង​។​
ដោយ ៖ លីតា

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com