ទាន់ហេតុការណ៍
0

ក្រុង​តាខ្មៅ​ប្រារព្ធ​ពិធី​ដង្ហែ​ពាន​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ២០២០-២០២២

ក្រុង​តាខ្មៅ​ប្រារព្ធ​ពិធី​ដង្ហែ​ពាន​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ២០២០-២០២២

កណ្តាល ៖ នៅក្នុង​ឱកាស​ប្រារព្ធ​ពិធី​ហែរ​ក្បួន អបអរសាទរ ការទទួលបាន​ពានរង្វាន់​ទីក្រុង​ស្អាត​អាស៊ាន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី ១៥ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ឯ​,​ឧ បណ្ឌិត ម៉ៅ ភិរុណ មានប្រសាសន៍ថា​៖ នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​កម្ពុជា​យើង ដោយ​ទីក្រុង​ទេសចរណ៍​របស់​កម្ពុជា ចំនួន ៣ រួមមាន​៖ ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ,​ទីក្រុង​កំពត ខេត្ត​កំពត ,​និង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​ទទួល​ជ័យលាភី ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២ ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២០ ដែល​ប្រារព្ធ​ធ្វើឡើង នៅ​ទីក្រុង​បេដា​សេរីបេកា​វ៉ាន់ ប្រទេស​ព្រុយ​ណេ កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗ​នេះ ។

​ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត និង​រដ្ឋបាល​ខេត្ត មាន​សេចក្តីសោមនស្ស​រីករាយ​ជា​អនេក ដោយ​បាន​ចូលរួម​ក្នុង​ពិធី​អបអរសាទរ ជ័យលាភី ទីក្រុង​ទេសចរណ៍​អាស៊ាន នៅ​ក្រុង​តាខ្មៅ នា​ឱកាស​នេះ គឺជា​ព្រឹត្តិការ​ប្រកបដោយ​អត្ថន័យ និង​មោទនភាព​សំរាប់​ប្រជាពលរដ្ឋ ខេត្ត​កណ្តាល​របស់​យើង ហើយ​វា​ពិតជា​កំលាំងចលករ​បន្ថែម រួមចំណែក​បំផុស ដល់​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ បន្ត​ជំរុញ និង​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុងកា​រលើ​កំពស់​ការអភិវឌ្ឍន៍​ធម្មជាតិ​បៃតង ,​ការផ្តល់​បដិសណ្ឋារកិច្ច​ល្អ ដែល​ជា​ការចូលរួមចំណែក អភិវឌ្ឍន៍​វិស័យ​ទេសចេណ៍ និង​ការរីកចំរើន​នៃ​សង្គមជាតិ ។

​ឯ​,​ឧ បានលើកឡើង​ទៀង​ថា ទន្ទឹម​នឹង​ជ័យលាភី​ដែល​យើង​ទទួលបាន​នេះ យើង​ក៍​ត្រូវ​មាន​យុទ្ធសាស្ត្រ​រក្សា​វា​ឱ្យបាន និង​ចំពោះមុខ សូមឱ្យ​ប្រជាពលរដ្ឋ ទូទាំង​ខេត្ត​កណ្តាល ពិសេស​ពលរដ្ឋ ក្រុង​តាខ្មៅ ចូលរួម​បន្ត​ការគាំទ្រ និង​អនុវត្ត​ឱ្យ​បាន​ផុលផុស ប្រកប​កដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការថែរក្សា​អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់​ទីក្រុង ,​តាម​គេហដ្ឋាន ,​ទី​សាធារណៈ​ក្នុង​ក្រុង ក្នុង​ខេត្ត ដើម្បី​ជម្រុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ទាំង​ថ្នាក់​ជាតិ ថ្នាក់​តំបន់ សំដៅ​នូវ​ភាព​ស្អាត និង ព៌ណ​បៃតង ប្រែក្លាយ​ទីក្រុង​យើង ទៅ​ជា​គោលដៅ​ទេសចរណ៍ ប្រកប​ដោយ​ការ​ភាព​ទាក់ទាញ ។​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com