ទាន់ហេតុការណ៍
0

អាវុធហត្ថរាជធានីភ្នំពេញ ហាត់សមបច្ចេកទេសបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាព!

អាវុធហត្ថរាជធានីភ្នំពេញ ហាត់សមបច្ចេកទេសបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាព!

កាំភ្លើងវែង កាំភ្លើងខ្លី ចង់មានថ្វីដៃគឺត្រូវហ្វឹកហាត់ឲ្យបានញឹកញាប់។ ដោយបានការសហការ ពីនាយកគ្រប់គ្រង ទីលានបាញ់កាំភ្លើង ហនុមាន ដែលបានផ្តល់ទីតាំង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ហាត់សម បង្កើនសមត្ថភាព ពង្រឹងថ្វីដៃ លើជំនាញបាញ់កាំភ្លើង លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាននាំយកនូវ បច្ចេកទេសថ្មី ក្នុងការបាញ់កាំភ្លើងគ្រាប់ពិត មកបង្ហាត់បង្ហាញ បង្រៀនដល់ កម្លាំង គ អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងសមត្ថភាព ត្រៀមលក្ខណៈជាស្រេច ទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ ប្រឈមជាមួយជនល្មើសដែលមានល្បិចកិច្ចកល់ថ្មីៗ ទៅតាមសម័យកាលរីកចម្រើន នៃបច្ចេកវិទ្យា។

ក្រៅពីកងកម្លាំងសមត្ថកិច្ច ចំពោះជនស៊ីវិល ក៏អាចទៅជួលទីតាំងហ្វឹកហាត់បាញ់កាំភ្លើង នៅទីលានបាញ់កាំភ្លើង ហនុមាន ដើម្បីហាត់សមបាញ់គ្រាប់ពិត បានផងដែរ៕

ទីតាំងទីលានបាញ់កាំភ្លើង ហនុមាន https://maps.app.goo.gl/7jw5U25Gf6R9jrkC8

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com