វិស័យកសិកម្មនៅប្រទេសកម្ពុជារំពឹងថានឹងទទួលបានការពង្រឹងភាពកាន់តែប្រសើរឡើងមួយកម្រិតទៀតក្រោយទទួលបានការធានារ៉ាប់រងសង្គមដល់អ្នកបម្រើការងារក្នុងវិស័យកសិកម្ម។
ការរំពឹងនេះបានធ្វើឡើងបន្ទាប់ពីបេឡាជាតិ របបសន្តិសុខ ហៅកាត់ ថា ប.ស.សនិងអង្គការ( GRET)បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ហៅកាត់ AFD កាលពីថ្ងៃទី 22 ខែកុម្ភៈ2023 កន្លងទៅ។សម្រាប់គម្រោងថ្មីមួយដែលមានគោលបំណងស្វែងយល់ពីលទ្ធភាពក្នុងការពង្រីកធានារ៉ាប់រងសន្តិសុខសង្គមដល់អ្នកបម្រើការងារ ក្នុងវិស័យកសិកម្មនៅកម្ពុជា ដែលស្ថិតក្នុងចំណោម អ្អ្នកងាយរងគ្រោះបំផុត ពីការប្រែប្រួលអាកាសធាតុ។
លោកស្រី កែវសុជាតា តំណាងប្រចាំប្រទេសនៃអង្គការ GRET នៅកម្ពុជាបានថ្លែងថាយើងទន្ទឹងរង់ចាំការបន្តកិច្ចសហការដ៏សកម្មជាមួយនឹង បសសនិងបន្តកិច្ចសន្ទនាជាមួយ AFD ស្ដីពីរបបសន្តិសុខសង្គម សម្រាប់អ្នកធ្វើការទាំងអស់និងកិច្ចគាំពារសង្គម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។យើងរំពឹងថា កិច្ចសហការនេះនឹងក្លាយជាឱកាសមួយ។ក្នុងការនាំដៃគូរកាន់តែច្រើនមកសហការ។ក្នុងគោលបំណងចាប់ផ្ដើមគិតខិតខំប្រឹងប្រែងជាមួយគ្នា។លោកស្រីបន្តថាអង្គការហ្គ្រតគឺជាតួសម្ដែង ដ៏ សំខាន់មួយក្នុងវិស័យសន្តិសុខសង្គម ក្នុងប្រទេសកម្ពុជា។ដោយបានអនុវត្តគម្រោងដំបូងជាមួយ កម្មករ រោងចក្រ កាត់ដេរ ក្នុងឆ្នាំ 2005។ហើយថ្មីៗនេះអង្គការ ហ្គ្រេត ។ បានជួយសាកល្បង ការពង្រីក របបសន្តិសុខសង្គមទៅដល់អ្នកបម្រើ ការងារក្រៅប្រព័ន្ធ ដូចជា អ្នកបើក រុឺមក និងអ្នកបម្រើការងារតាមផ្ទះ បទពិសោធន៍ ពីគម្រោងនេះនឹងយកទៅអនុវត្តជាមួយនិងអ្នកបម្រើការងារ ក្នុង ឧស្សាហកម្មម្ហូបអាហារ និង ដឹកជញ្ជូនផងដែរ។
ឯកឧត្តមបណ្ឌិតថោងសុដាន់ណារិទ្ធអគ្គនាយករង ប.ស ស បានប្ដេជ្ញាចិត្តចំពោះសកម្មភាពដែលនឹងបន្តនូវក្នុងការធានារ៉ាប់រងសន្តិសុខសង្គមដល់អ្នកបម្រើការងារក្នុងវិស័យកសិកម្មនៅកម្ពុជា។បន្ទាប់ពីបានពង្រីកប្រព័ន្ធសន្តិសុខស្បៀងសង្គមទៅដល់អ្នកបើក រុឺមក ប្រកបដោយភាពជោគជ័យ។
លោក Remy RIOUX នាយកប្រតិបត្តិនៃ AFD group បានកោតសរសើរចំពោះទស្សនៈវិស័យនិងការ ប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់ប្រទេសកម្ពុជាខណៈ AFD គឺជាដៃគូរយៈពេលវែង របស់អង្គការ ហ្គ្រេត ដែលផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា រួមទាំងការអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខសង្គមផងដែរ។លោកថ្លែងទៀតថាយើងគាំទ្រចំពោះគោលដៅជាអព្យាក្រឹត កាបូន ត្រឹមឆ្នាំ 2050 និងគោលដៅមួយទៀត គឺការធានារ៉ាប់រងសុខភាពទូទាំងប្រទេស វាមិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលអាទិភាពទាំងពីរនេះដើរទន្ទឹមគ្នា។
សេចក្តីប្រកាសព័ត៌មានរបស់ អង្គការ ហ្គ្រេត បានឲ្យដឹងថាគម្រោងនៃការពង្រឹងធានារ៉ាប់រងសង្គមដែលអាចសម្របខ្លួនបាននិងសិក្សាពីលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រីកវិសាលភាពទៅវិស័យកសិកម្មនិងគាំទ្រសកម្មភាពបន្ថែមទៀតដើម្បីសម្រេចបាននូវមហិច្ឆិតាសម្រាប់កម្មវិធីសន្តិសុខសង្គម ទូលំទូលាយ មួយ។ ខណៈវិស័យកសិកម្មនៃហានិភ័យនិងនិងភាពងាយរងគ្រោះយ៉ាងខ្លាំងដោយសារបញ្ហាអាចកើតឡើងនិងប៉ះពាល់ដល់ផលិតកម្មស្បៀង។ប្រាក់ចំណូល អាហាររូបត្ថម្ភ និង សុខភាព។ ហើយប្រជាជនច្រើន ជាង 70% មិនទាន់ទទួលបានសេវាកម្ម សន្តិសុខសង្គម ជាពិសេសវិស័យកសិកម្មនៅខ្វះលទ្ធភាព ច្រើន។ក្នុងការទទួលបានសេវាធានារ៉ាប់រ៉ងសុខភាពសង្គម។ លីតា