ទាន់ហេតុការណ៍
0

កម្ពុជា​រំពឹង​ការពង្រីក​វិសាលភាព​វិស័យ​កសិកម្ម​ក្រោយ​ទទួលបាន​ការធានារ៉ាប់រង​សង្គម​

កម្ពុជា​រំពឹង​ការពង្រីក​វិសាលភាព​វិស័យ​កសិកម្ម​ក្រោយ​ទទួលបាន​ការធានារ៉ាប់រង​សង្គម​

វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ការពង្រឹង​ភាព​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​ក្រោយ​ទទួលបាន​ការធានារ៉ាប់រង​សង្គម​ដល់​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​។​

​ការរំពឹង​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​បេឡា​ជាតិ របប​សន្តិសុខ ហៅ​កាត់ ថា ប​.​ស​.​ស​និង​អង្គការ​( GRET)​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ហៅ​កាត់ AFD កាលពី​ថ្ងៃ​ទី 22 ខែ​កុម្ភៈ​2023 កន្លងទៅ​។​សម្រាប់​គម្រោង​ថ្មី​មួយ​ដែល​មាន​គោលបំណង​ស្វែងយល់​ពី​លទ្ធភាព​ក្នុង​ការពង្រីក​ធានារ៉ាប់រង​សន្តិសុខ​សង្គម​ដល់​អ្នក​បម្រើ​ការងារ ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែល​ស្ថិត​ក្នុង​ចំណោម អ្អ្នក​ងាយ​រងគ្រោះ​បំផុត ពី​ការប្រែប្រួល​អាកាសធាតុ​។​

​លោកស្រី កែវ​សុជាតា តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ GRET នៅ​កម្ពុជា​បាន​ថ្លែងថា​យើង​ទន្ទឹង​រង់ចាំ​ការ​បន្ត​កិច្ចសហការ​ដ៏​សកម្ម​ជាមួយនឹង បស​ស​និង​បន្ត​កិច្ចសន្ទនា​ជាមួយ AFD ស្ដីពី​របប​សន្តិសុខ​សង្គម សម្រាប់​អ្នក​ធ្វើការ​ទាំងអស់​និង​កិច្ច​គាំពារ​សង្គម សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​។​យើង​រំពឹងថា កិច្ចសហការ​នេះ​នឹង​ក្លាយជា​ឱកាស​មួយ​។​ក្នុង​ការនាំ​ដៃគូរ​កាន់តែច្រើន​មក​សហការ​។​ក្នុង​គោលបំណង​ចាប់ផ្ដើម​គិត​ខិតខំ​ប្រឹងប្រែង​ជាមួយ​គ្នា​។​លោកស្រី​បន្ត​ថា​អង្គ​ការហ្គ្រ​ត​គឺជា​តួ​សម្ដែង ដ៏ សំខាន់​មួយ​ក្នុង​វិស័យ​សន្តិសុខ​សង្គម ក្នុងប្រទេស​កម្ពុជា​។​ដោយ​បាន​អនុវត្ត​គម្រោង​ដំបូង​ជាមួយ កម្មករ រោងចក្រ កាត់ដេរ ក្នុង​ឆ្នាំ 2005​។​ហើយ​ថ្មីៗ​នេះ​អង្គការ ហ្គ្រេ​ត ។ បាន​ជួយ​សាកល្បង ការពង្រីក របប​សន្តិសុខ​សង្គម​ទៅ​ដល់​អ្នក​បម្រើ ការងារ​ក្រៅ​ប្រព័ន្ធ ដូចជា អ្នកបើក រុឺម​ក និង​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ បទពិសោធន៍ ពី​គម្រោង​នេះ​នឹង​យកទៅ​អនុវត្ត​ជាមួយនិង​អ្នកបម្រើ​ការងារ ក្នុង ឧស្សាហកម្ម​ម្ហូបអាហារ និង ដឹកជញ្ជូន​ផងដែរ​។​

​ឯកឧត្តម​បណ្ឌិត​ថោង​សុ​ដាន់​ណារិ​ទ្ធ​អគ្គនាយករង ប​.​ស ស បាន​ប្ដេជ្ញាចិត្ត​ចំពោះ​សកម្មភាព​ដែល​នឹង​បន្ត​នូវក្នុង​ការធានារ៉ាប់រង​សន្តិសុខ​សង្គម​ដល់​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​បន្ទាប់ពី​បាន​ពង្រីក​ប្រព័ន្ធ​សន្តិសុខ​ស្បៀង​សង្គម​ទៅ​ដល់​អ្នក​បើក រុឺម​ក ប្រកប​ដោយ​ភាពជោគជ័យ​។​

​លោក Remy RIOUX នាយក​ប្រតិបត្តិ​នៃ AFD group បាន​កោតសរសើរ​ចំពោះ​ទស្សនៈវិស័យ​និង​ការ ប្តេជ្ញាចិត្ត​យ៉ាង​ច្បាស់លាស់​របស់​ប្រទេស​កម្ពុជា​ខណៈ AFD គឺជា​ដៃគូ​រយៈពេល​វែង របស់​អង្គការ ហ្គ្រេ​ត ដែល​ផ្ដល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា រួម​ទាំង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​សន្តិសុខ​សង្គម​ផង​ដែរ​។​លោក​ថ្លែង​ទៀត​ថា​យើង​គាំទ្រ​ចំពោះ​គោលដៅ​ជា​អព្យាក្រឹត កាបូ​ន ត្រឹម​ឆ្នាំ 2050 និង​គោលដៅ​មួយទៀត គឺ​ការធានារ៉ាប់រង​សុខភាព​ទូទាំង​ប្រទេស វា​មិន​គួរឲ្យភ្ញាក់ផ្អើល​ទេ ដែល​អាទិភាព​ទាំងពីរ​នេះ​ដើរ​ទន្ទឹម​គ្នា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ អង្គការ ហ្គ្រេ​ត បានឲ្យដឹង​ថា​គម្រោង​នៃ​ការពង្រឹង​ធានារ៉ាប់រង​សង្គម​ដែល​អាច​សម្រប​ខ្លួន​បាន​និង​សិក្សា​ពី​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការពង្រីក​វិសាលភាព​ទៅ​វិស័យ​កសិកម្ម​និង​គាំទ្រ​សកម្មភាព​បន្ថែម​ទៀត​ដើម្បី​សម្រេចបាន​នូវ​មហិច្ឆិតា​សម្រាប់​កម្មវិធី​សន្តិសុ​ខ​សង្គម ទូលំទូលាយ មួយ​។ ខណៈ​វិស័យ​កសិកម្ម​នៃ​ហានិភ័យ​និង​និង​ភាព​ងាយ​រងគ្រោះ​យ៉ាងខ្លាំង​ដោយសារ​បញ្ហា​អាច​កើតឡើង​និង​ប៉ះពាល់​ដល់​ផលិតកម្ម​ស្បៀង​។​ប្រាក់ចំណូល អាហារ​រូបត្ថ​ម្ភ និង សុខភាព​។ ហើយ​ប្រជាជន​ច្រើន ជាង 70% មិនទាន់​ទទួលបាន​សេវាកម្ម សន្តិសុខ​សង្គម ជាពិសេស​វិស័យ​កសិកម្ម​នៅ​ខ្វះ​លទ្ធភាព ច្រើន​។​ក្នុង​ការទទួលបាន​សេវា​ធានា​រ៉ាប់​រ៉ង​សុខភាព​សង្គម​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com