ទាន់ហេតុការណ៍
0

អង្គការ FAO ប្រចាំ​កម្ពុជា​គ្រោង​អនុវត្ត​កសិកម្ម​ស្បៀង​ទឹកប្រាក់ 65 លាន​ដុល្លារ​ចុងឆ្នាំ 2023

អង្គការ FAO ប្រចាំ​កម្ពុជា​គ្រោង​អនុវត្ត​កសិកម្ម​ស្បៀង​ទឹកប្រាក់ 65 លាន​ដុល្លារ​ចុងឆ្នាំ 2023

​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ F A O ប្រចាំ​កម្ពុជា​មាន​គោលបំណង​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ថ្មី ជាច្រើន មាន​ទឹកប្រាក់​សារុប​ជាង 65 លាន​ដុល្លារ​អាមេរិក សហការ​យ៉ាង​ជិតស្និត​ជាមួយ​ក្រសួង​កសិកម្ម​រូបា​រុក្ខាប្រមាញ់ និង នេសាទ និង ជាមួយ​ដៃគូ​ដទៃទៀត​។​

​គោលដៅ​អនុវត្ត​គម្រោង​នេះ​និង​បង្កើត​ថវិកា​ប្រតិបត្តិការ​សារុប​កើន​ដល់ 120 លាន​ដុល្លារ ដែល​មាន​កំណើន​ជាង 20% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុន នេះ​ជា​ការប្រកាស​ព័ត៌មាន​របស់​អង្គការ ស្បៀង​និង​កសិកម្ម នៃ​អង្គការ F A O ។​

​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី ធនធាន​ទឹក​បាន​ចេញ​ផ្សាយ នៅ​ថ្ងៃ​ទី 22 ខែ​មីនា បានឲ្យដឹង​ថា​សព្វថ្ងៃ​យ៉ាងហោច​ណាស់​មាន​មនុស្ស​ចំនួន 1 ភាគ 4 នៃ​ចំនួន​ប្រជាជន​ពិភពលោក ឬ ស្មើ​ប្រមាណ​ជាង ២៣០០​លាន​នាក់ នៅ​ទូទាំង​ពិភពលោក​កំពុង​រស់នៅ​ប្រឈម​នឹង​ការប្រើប្រាស់​ទឹក​ដោយ​លំបាក​និង​មិន​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​។

​ទន្ទឹម​និង​នេះ​ពាក់កណ្ដាល​នៃ​មនុស្សជាតិ 3.6 ពាន់​លាន​នាក់ ខ្វះ​មូលដ្ឋាន​កន្លែង​លាងដៃ នៅផ្ទះ​ជាមួយគ្នានេះ​មានតែ​មួយ ក្នុងចំណោម 80% នៃ​សំណល់​ទឹក​ប​ព្ចេ​ា​ញ​ពី​ការប្រើប្រាស់​បាន​កែលម្អរ និង កែច្នៃ​ប្រើប្រាស់​ឡើងវិញ​។​បន្ថែម​ពីលើ​នេះ​គ្រោះរាំងស្ងួត ជំងឺ​រាតត្បាត ជា​សកល គ្រោះមហន្តរាយ​ផ្សេងៗ​កំពុង​គំរាមកំហែង​ប្រភពទឹក​និង​ខូចខាត​សេដ្ឋកិច្ច​ចិត្ត ៧០០​ពាន់ លាន​ដុល្លារ ក្នុង​រយៈពេល 20 ឆ្នាំ​ចុងក្រោយ​។​

​លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​និយាយថា ពេល​នេះ​ដល់​ពេលវេលា​ហើយ​ដែល​មនុស្ស​ទាំងអស់ ត្រូវ​រួមគ្នា​សម្រេច​ក្នុង​វិស័យ​និង ប្ដេជ្ញាចិត្ត​ប្រកបដោយ​មហិច្ឆតា ដើម្បី ផ្លាស់ប្ដូរ​សកម្មភាព​ជា វិជ្ជមាន ឆ្ពោះទៅ​រក​អនាគត​សុវត្ថិភាព ប្រកប ដោយ​និរន្ត​ភាព សមត្ថភាព បរិយាប័​ណ្ណ និង សម្រាប់​ភពផែនដី ។ លទ្ធភាព​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់ គឺ ជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​។​

​សូម​ជម្រាប​ថា​បើសិន​មនុស្ស មិន​ទទួលបាន​ទឹកស្អាត ប្រើប្រាស់ និង​ទទួលទាន នោះ​ហានិភ័យ សុខភាព និង​កើតឡើង​ចំពោះ​មនុស្ស​គ្រប់រូប ដូចជា​ប្រឈម នឹង ជំងឺ ដង្កាត់​ច្រើន ដូចជា ជំងឺ​កង្វះ​ជាតិ​ទឹក ជំងឺ អាសន្ន​រោគ ជំងឺ​ក្រិន​ជំងឺ​ស្វិតដៃជើង និង ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ដោយឡែក កង្វះ​ទឹកស្អាត ស្ត្រី​និង​កុមារ​ងាយ​រងគ្រោះ ដល់ សុខភាព​ណាស់​។​ពិសេស​មនុស្ស​ចាស់ អ្នក​មាន​ជំងឺ​ប្រចាំកាយ ដូចជា ជនពិការ​ភាព​ជា​ដើម​។​ លីតា

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com