អង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ F A O ប្រចាំកម្ពុជាមានគោលបំណងចាប់ផ្ដើមអនុវត្តគម្រោងថ្មី ជាច្រើន មានទឹកប្រាក់សារុបជាង 65 លានដុល្លារអាមេរិក សហការយ៉ាងជិតស្និតជាមួយក្រសួងកសិកម្មរូបារុក្ខាប្រមាញ់ និង នេសាទ និង ជាមួយដៃគូដទៃទៀត។
គោលដៅអនុវត្តគម្រោងនេះនិងបង្កើតថវិកាប្រតិបត្តិការសារុបកើនដល់ 120 លានដុល្លារ ដែលមានកំណើនជាង 20% បើប្រៀបធៀបទៅនឹងឆ្នាំមុន នេះជាការប្រកាសព័ត៌មានរបស់អង្គការ ស្បៀងនិងកសិកម្ម នៃអង្គការ F A O ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្ដីពី ធនធានទឹកបានចេញផ្សាយ នៅថ្ងៃទី 22 ខែមីនា បានឲ្យដឹងថាសព្វថ្ងៃយ៉ាងហោចណាស់មានមនុស្សចំនួន 1 ភាគ 4 នៃចំនួនប្រជាជនពិភពលោក ឬ ស្មើប្រមាណជាង ២៣០០លាននាក់ នៅទូទាំងពិភពលោកកំពុងរស់នៅប្រឈមនឹងការប្រើប្រាស់ទឹកដោយលំបាកនិងមិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
ទន្ទឹមនិងនេះពាក់កណ្ដាលនៃមនុស្សជាតិ 3.6 ពាន់លាននាក់ ខ្វះមូលដ្ឋានកន្លែងលាងដៃ នៅផ្ទះជាមួយគ្នានេះមានតែមួយ ក្នុងចំណោម 80% នៃសំណល់ទឹកបព្ចេាញពីការប្រើប្រាស់បានកែលម្អរ និង កែច្នៃប្រើប្រាស់ឡើងវិញ។បន្ថែមពីលើនេះគ្រោះរាំងស្ងួត ជំងឺរាតត្បាត ជាសកល គ្រោះមហន្តរាយផ្សេងៗកំពុងគំរាមកំហែងប្រភពទឹកនិងខូចខាតសេដ្ឋកិច្ចចិត្ត ៧០០ពាន់ លានដុល្លារ ក្នុងរយៈពេល 20 ឆ្នាំចុងក្រោយ។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា ពេលនេះដល់ពេលវេលាហើយដែលមនុស្សទាំងអស់ ត្រូវរួមគ្នាសម្រេចក្នុងវិស័យនិង ប្ដេជ្ញាចិត្តប្រកបដោយមហិច្ឆតា ដើម្បី ផ្លាស់ប្ដូរសកម្មភាពជា វិជ្ជមាន ឆ្ពោះទៅរកអនាគតសុវត្ថិភាព ប្រកប ដោយនិរន្តភាព សមត្ថភាព បរិយាប័ណ្ណ និង សម្រាប់ភពផែនដី ។ លទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ គឺ ជាសិទ្ធិមូលដ្ឋានរបស់មនុស្ស។
សូមជម្រាបថាបើសិនមនុស្ស មិនទទួលបានទឹកស្អាត ប្រើប្រាស់ និងទទួលទាន នោះហានិភ័យ សុខភាព និងកើតឡើងចំពោះមនុស្សគ្រប់រូប ដូចជាប្រឈម នឹង ជំងឺ ដង្កាត់ច្រើន ដូចជា ជំងឺកង្វះជាតិទឹក ជំងឺ អាសន្នរោគ ជំងឺក្រិនជំងឺស្វិតដៃជើង និង ជំងឺផ្សេងៗជាច្រើនទៀត។
ដោយឡែក កង្វះទឹកស្អាត ស្ត្រីនិងកុមារងាយរងគ្រោះ ដល់ សុខភាពណាស់។ពិសេសមនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ ដូចជា ជនពិការភាពជាដើម។ លីតា