ទាន់ហេតុការណ៍
0

​ពិភពលោក​ត្រូវ​តែ​តម្រង់​ទិស​ជាថ្មី​បើ​ចង់ឲ្យ​មនុស្សជាតិ​មាន​ទឹកប្រើ​ទាំងអស់គ្នា​

​ពិភពលោក​ត្រូវ​តែ​តម្រង់​ទិស​ជាថ្មី​បើ​ចង់ឲ្យ​មនុស្សជាតិ​មាន​ទឹកប្រើ​ទាំងអស់គ្នា​

សន្និសីទ​អន្តរជាតិ​ស្ដី​ពី​ទឹក​ដែល​រៀបចំឡើង​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ទីក្រុង​ញូវយ៉ក​បាន​បិទ​បញ្ចប់​កាលពី​ចុង​ខែ​មីនា​នេះ​ដោយ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

ថ្លែង​ក្នុង​ឱកាស​នោះ​អគ្គលេខា​អង្គការសហប្រជាជាតិ​មានប្រសាសន៍​ថា​បើសិន​ចង់​មានសង្ឃឹម​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​មានទឹក​ប្រើប្រាស់​ទាំងអស់គ្នា​នៅ​ថ្ងៃ​ណា​មួយ​នោះ​គឺ​ពិភពលោក​យើង​ត្រូវតែ​តម្រង់​ទិសារ​ជា​ថ្មី​ចាប់ពីពេលនេះ​ទៅ​។​

គួរបញ្ជាក់​ថា​ បញ្ហា​វិបត្តិ​ទឹក​ប្រើប្រាស់​កំពុង​ចោទ​ជា​បញ្ហា​យ៉ាងខ្លាំង​ទូទាំង​ពិភពលោក​ក៏​ដូចជា​ការបែងចែក​ធ​ន​ធាន​ទឹក​ត្រូវ​តែ​ស្ថិតនៅ​ជា​ចំណុច កណ្ដាល នៃ គោលនយោបាយ​ជា​អទិ្ធភាព របស់​ប្រទេស​នី​មួយៗ​និង​របស់​ពិភពលោក​យើង​។​

​លោក​បាន​ថ្លែង​បារម្ភ​ថា​បច្ចុប្បន្ន​នេះ​ពិភពលោក​យើង​មិនមែន​ស្ថិត​នៅលើ​ផ្លូវ​ឆ្ពោះទៅកាន់ កម្មវត្ថុ​ឆ្នាំ 2030 ដែល​ធានា​ឲ្យ​មនុស្ស​ពេញ​មួយ​ផែនដី​មិន​អាច​មាន​ទឹក​ស្អាត​ប្រើប្រាស់​នោះ​ទេ​។​ផ្ទុយ​ទៅ​វិញ​គឺ​ពិភពលោក​កំពុង​ដើរ​ផ្លូវ​ដែល​នាំ​គ្រោះថ្នាក់​មកឲ្យ​អាយុជីវិ​តមនុស្ស​គ្នាឯង​ដោយសារ​តែ​វិបត្តិគ្មាន​ទឹក​ប្រើប្រាស់​។​ដូច្នេះ​ពេល​នេះ​គឺជា​ពេល​បន្ទាន់​ដែល​ត្រូវ​តម្រង់​ទិស​ឡើងវិញ ដោយ​យក​វិទ្យាសាស្ត្រ​ជា​មូលដ្ឋាន​ជា បង្អែក​ឈានទៅ​រៀបចំ គោលនយោបាយ ទឹក មនុស្ស​លោក​ត្រូវ​តែ​បោះបង់​ចោល​សកម្មភាព ឬ ទម្លាប់​ទាំងឡាយ​ដែល​ខ្ជះខ្ជាយ​ទឹក​ប្រើប្រាស់ ទឹក​ហួស​ពី​តម្រូវការ ហួស​ពី​ស្តុក​ដែលមាន​។​

ការខ្វះ​ទឹក​ប្រើប្រាស់​គឺ​ត្រូវតែ​រាប់​បញ្ចូល​ដោយ​ការគ្រប់គ្រង​ធនធាន​ទឹក​ឲ្យបាន​ត្រឹមត្រូវ​ជៀសវាង​ការ​ខ្ជះខ្ជាយ​និង​ការ ការពារ​ប្រភព​ទឹកស្អាត ឱ្យ​បរិសុទ្ធ​កុំឲ្យ​មាន​សារធាតុ​អ្វី មេរោគ​បាក់តេរី​ផ្សេងៗ មក​លាយឡំ ធ្វើឲ្យ​ទឹកស្អា​តដែល​មនុស្ស​អាច​ប្រើ​បាន​កាន់តែ ចុះថយ ទៅ ថយ​ទៅ​។​

​ដូច្នេះ​ផែនការ​គោលនយោបាយ​ដែល​ត្រូវ​អនុវត្ត​ត្រូវ​ចាប់ផ្ដើម​ដោយសារ​ការសាងសង់​បង្គន់​អនាម័យ ការរៀបចំ​បណ្ដាញ ទឹក​លូ ក្រ​ខ្វក់​ឲ្យបាន​ត្រឹមត្រូវ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ បន្សត់ ទឹក​កខ្វក់ តាម​ដងស្ទឹង និង ទន្លេ​សរុប​ប្រវែង​ប្រមាណ ៣​សែន គីឡូម៉ែត្រ ដែល​បាន​រង​ការខ្វះខាត នឹង​ត្រូវ​ទទួល​បានកា​រ​ជួសជុល​ថែរក្សា​ការពារ​ឲ្យបាន​ប្រសើរ​ឡើង​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com