សន្និសីទអន្តរជាតិស្ដីពីទឹកដែលរៀបចំឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងញូវយ៉កបានបិទបញ្ចប់កាលពីចុងខែមីនានេះដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។
ថ្លែងក្នុងឱកាសនោះអគ្គលេខាអង្គការសហប្រជាជាតិមានប្រសាសន៍ថាបើសិនចង់មានសង្ឃឹមឲ្យមនុស្សនៅលើផែនដីមានទឹកប្រើប្រាស់ទាំងអស់គ្នានៅថ្ងៃណាមួយនោះគឺពិភពលោកយើងត្រូវតែតម្រង់ទិសារជាថ្មីចាប់ពីពេលនេះទៅ។
គួរបញ្ជាក់ថា បញ្ហាវិបត្តិទឹកប្រើប្រាស់កំពុងចោទជាបញ្ហាយ៉ាងខ្លាំងទូទាំងពិភពលោកក៏ដូចជាការបែងចែកធនធានទឹកត្រូវតែស្ថិតនៅជាចំណុច កណ្ដាល នៃ គោលនយោបាយជាអទិ្ធភាព របស់ប្រទេសនីមួយៗនិងរបស់ពិភពលោកយើង។
លោកបានថ្លែងបារម្ភថាបច្ចុប្បន្ននេះពិភពលោកយើងមិនមែនស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ កម្មវត្ថុឆ្នាំ 2030 ដែលធានាឲ្យមនុស្សពេញមួយផែនដីមិនអាចមានទឹកស្អាតប្រើប្រាស់នោះទេ។ផ្ទុយទៅវិញគឺពិភពលោកកំពុងដើរផ្លូវដែលនាំគ្រោះថ្នាក់មកឲ្យអាយុជីវិតមនុស្សគ្នាឯងដោយសារតែវិបត្តិគ្មានទឹកប្រើប្រាស់។ដូច្នេះពេលនេះគឺជាពេលបន្ទាន់ដែលត្រូវតម្រង់ទិសឡើងវិញ ដោយយកវិទ្យាសាស្ត្រជាមូលដ្ឋានជា បង្អែកឈានទៅរៀបចំ គោលនយោបាយ ទឹក មនុស្សលោកត្រូវតែបោះបង់ចោលសកម្មភាព ឬ ទម្លាប់ទាំងឡាយដែលខ្ជះខ្ជាយទឹកប្រើប្រាស់ ទឹកហួសពីតម្រូវការ ហួសពីស្តុកដែលមាន។
ការខ្វះទឹកប្រើប្រាស់គឺត្រូវតែរាប់បញ្ចូលដោយការគ្រប់គ្រងធនធានទឹកឲ្យបានត្រឹមត្រូវជៀសវាងការខ្ជះខ្ជាយនិងការ ការពារប្រភពទឹកស្អាត ឱ្យបរិសុទ្ធកុំឲ្យមានសារធាតុអ្វី មេរោគបាក់តេរីផ្សេងៗ មកលាយឡំ ធ្វើឲ្យទឹកស្អាតដែលមនុស្សអាចប្រើបានកាន់តែ ចុះថយ ទៅ ថយទៅ។
ដូច្នេះផែនការគោលនយោបាយដែលត្រូវអនុវត្តត្រូវចាប់ផ្ដើមដោយសារការសាងសង់បង្គន់អនាម័យ ការរៀបចំបណ្ដាញ ទឹកលូ ក្រខ្វក់ឲ្យបានត្រឹមត្រូវនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធ បន្សត់ ទឹកកខ្វក់ តាមដងស្ទឹង និង ទន្លេសរុបប្រវែងប្រមាណ ៣សែន គីឡូម៉ែត្រ ដែលបានរងការខ្វះខាត នឹងត្រូវទទួលបានការជួសជុលថែរក្សាការពារឲ្យបានប្រសើរឡើង។ លីតា