ទាន់ហេតុការណ៍
0

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន បិទ​អង្គ​វិបស្សនា គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ​ឆ្នាំ ២០២១-២០៣០

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន បិទ​អង្គ​វិបស្សនា គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ​ឆ្នាំ ២០២១-២០៣០

បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល ២​ពេញ អង្គ​វិបស្សនា គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ​ឆ្នាំ ២០២១-២០៣០ ក្រោម​ប្រធានបទ ” បញ្ហា ប្រឈម និង​កាលានុវត្តភាព ” ” ចក្ខុវិស័យ គោលនយោបាយ និង​យុទ្ធសាស្ត្រ ” និង “​កម្មវិធី​អាទិភាព ” របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវបាន​ប្រារព្ធ​ពិធី​បិទ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នា​ថ្ងៃ​ទី​២៩​ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​កំពត​ថ្មី ទី​រួម​ខេត្ត​កំពត​។​

ឯកឧត្ដម សុខ សារាវុឌ្ឍ រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​រៀបចំ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ បាន​ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​អង្គ​វិបស្សនា​ថា​៖​ប្រធានបទ​សំខាន់ៗ​ចំនួន ៣ ដែល​អង្គ​វិបស្សនា​បាន​លើកយក​មក​ពិភាក្សា​រួម​មាន​៖​បញ្ហា​ប្រឈម និង​កាលានុវត្តភាព​អភិវឌ្ឍន៍ជនបទ ចក្ខុវិស័យ​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ជនបទ និង​កម្មវិធី​អាទិភាព​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ​២០២១-២០៣០ ។​

​ដើម្បី​សមរេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​វែងឆ្ងា​យ ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​រៀបចំតាក់តែង​ឯកសារ​សេចក្ដីព្រាង​គោលនយោបាយ​នេះ ដោយ​ផ្ដោត​ទៅលើ​វិស័យ​សំខាន់ៗ​រួមមាន​៖​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ អភិវឌ្ឍន៍​ធនធាន និង​កែលម្អ​លក្ខខណ្ឌ​រស់នៅ​ជនបទ អភិវឌ្ឍន៍​សហគមន៍​ជនបទ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​អភិវឌ្ឍន៍​គោលនយោបាយ និង​ពង្រឹង​អភិបាលកិច្ច​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ក្រុម​ការងារ​បច្ចេកទេស​និង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​រៀប​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ ការខិតខំ​ប្រឹងប្រែង​ប្រមូលផ្តពុ​ទ្ធិប​ញ្ញា និង​កម្លាំងកាយ​ចិត្ត ក្នុង​ការតាក់តែង​ឯកសារ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ ២០២១-២០៣០ និង​បាន​រៀបចំ​ការពិនិត្យ​ពិភាក្សា​លម្អិត​និង​ស៊ីជម្រៅ​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនៈ និង​គំនិត​យោបល់ ដល់​ការធ្វើដំណើរ កាត់បន្ថយ​ចំណាយ​បង្កើន​ការតភ្ជាប់​រវាង​តំបន់​ជនបទ និង​ទីប្រជុំជន ក៏​ដូច​បង្កើ​សក្តានុពល អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ បាន​លើកឡើង​ថា​បច្ចុប្បន្ន​ផ្លូវ ជនបទ​គ្របដណ្តប់​ប្រមាណ ៧៤% នៃ​បណ្តាញ​ផ្លូវ​ទូទាំងប្រទេស ហើយ​គិត​ត្រឹម​ឆ្នាំ​២០១៩ អ​ត្រ​គ្របដណ្តប់​ទឹកស្អាត និង​អនាម័យ​ត្រូវប៉ាន់​ស្មានថា មាន​ប្រមាណ ៦៥% និង​៨០%​នៅ​ទូទាំង​ប្រទេស ។​ចំណែក​ការងារ​ការកសាង​សហគមន៍​ជនបទ ទទួលបាន​លទ្ធផល​គួរៀ​កត់សម្គាល់ ទោះជា​យើង​ទទួលបាន​ថវិកា​តិចតួច​តាមរយៈ​កម្មវិធី​អភិវឌ្ឍ​ចំរុះ សម្រាប់​សហគម​ជនបទ​ដោយ​ផ្តោត​លើ​សន្តិសុខ​ស្បៀង​តំបន់​ជនបទ និង​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច​។

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ដ្រី បានបញ្ជាក់​ថា​៖​ឯកសារ​សេចក្តីព្រាង ដែល​បាន​ធ្វើ​បទ​បង្ហាញ​នៅក្នុង​អង្គ​វិប្បសនា​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​អភិវឌ្ឍ​ជនបទ នៅតែ​បន្ត​ជួបប្រទះ​នូវ​បញ្ហា និង​ការ​ប្រឈម​ជាច្រើន ដែល​ទាមទារ​ឲ្យមាន​ការដោះស្រាយ ប្រកប​ដោយ​ចក្ខុវិស័យ គោលនយោបាយ យុទ្ធសាស្ត្រ និង​កម្មវិធី​ត្រឹមត្រូវ ច្បាស់លាស់​ជាក់ស្តែង ព្រមទាំង​ដឹកនាំ​គ្រប់គ្រង​និង​ប្រតិបត្តិ​បក​ប​ដោយ​ស័ក​សិទ្ធិ​ភាព ប្រសិទ្ធភាព ផលិតភាព័​ណេ​យ្យ​ភាព និង​តម្លាភា​។​

​មនុស្ស​ផ្លូវទឹក​ភ្លើង​នៅតែ​ជា​វិស័យ​អាទិភាព​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣​គឺ​ជា​គោលដៅ​ចម្បង​ទីមួយ​នៃ​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​និង​ចក្ខុវិស័យ​កម្ពុជា ២០៣០ ហេតុនេះ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ​២០២១-២០៣០ មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ព្រោះ​គោលនយោបាយ​នេះ​នឹង​មិន​ត្រឹមតែ​រួមចំណែក​ក្នុង​ការបញ្ចប់​ភាពក្រីក្រ​នឹង​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ឆ្លើយតប​ទៅ​នឹង​សេចក្ដីត្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ផង​ដែរ​។​

​គោលបំណង​សំខាន់​នៃ​ការរៀបចំ​គោលនយោបាយ​នេះ​គឺ​ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​ពិសេស​ក្រសួង​អភិវឌ្ឍន៍ជនបទ​និង​បណ្តា​ក្រសួង​ស្ថាប័ន​ទាំងអស់​ដែល​មាន​សមត្ថកិច្ច​ក្នុងការ​ការងារ​អភិវឌ្ឍន៍​ជនបទ​មាន​ឧបករណ៍​ក៏ដូចជា​ជា​ត្រីវិស័យ​ជា​មូលដ្ឋាន​ក្នុង​ការអភិវឌ្ឍ​តំបន់​ជនបទ​នៅ​កម្ពុជា​។

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ទាំងអស់​បាន​បង្ហាញ​នូវ​ទស្សនៈ​ឆ្លុះបញ្ចាំង​តាមរយៈ​លទ្ធផល​ដែល​បាន​ឃើញ​និង​ជា​ភស្តុតាង​ជាក់ស្តែង​នៅ​ចំពោះ​មុខ​ក្នុង​ស្មារតី​សាមគ្គីភាព ទាំង​ក្នុង​ក្រុមការងារ​តូច​ក៏​ដូចជា​ក្រុម​ការងារ​ធំ​ក្នុង​កម្រិត​នាយកដ្ឋាន​។​

​ការរៀបចំ​តាក់តែង​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ ២០២១-២០៣០ នៅតែ​បន្ត​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែមទៀត​ធានា​ទាំង​គុណភាព និង​គាំទ្រ​ពី​ក្រសួង ស្ថាប័ន និង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ស្រប​តាម​បញ្ញាញាណ និង​មហិច្ឆតា​ជាតិ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស មាន​ប្រាក់​ចំណូល​ខ្ពស់ នៅ​ឆ្នាំ ២០៥០៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com