បើនិយាយពីពាក្យអនាម័យពេលមករដូវស្ដាប់មួយភ្លែតហាក់ដូចជារឿងថ្មីក្នុងប្រធានបទពិភាក្សាឬអាចជារឿងរបស់ស្ត្រីប៉ុណ្ណោះ។ ប៉ុន្តែបញ្ហាសុខភាពស្ត្រីនិងក្មេងស្រីពេលមករដូវកំពុងក្លាយជាបញ្ហាដ៏សំខាន់ដែលប្រទេសនានាក្នុងពិភពលោក កំពុងយកចិត្តទុកដាក់និងកំពុងសិក្សាពីរបៀបគ្រប់គ្រងអនាម័យពេលមករដូវឲ្យបានប្រសើរសម្រាប់ស្ត្រីនិងបរិស្ថាន។
នាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បាន “ប្រារព្ធទិវាអនាម័យពេលមរដូវឆ្នាំ 2022” តាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទធ្វើឲ្យការមករដូវជារឿងធម្មតាក្នុងជីវិតមុនឆ្នាំ 2030 ។
លោកវេជ្ជបណ្ឌិត លន់ សាយតេងប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ប្រសិនបើគ្រប់គ្នាចាត់ទុកបញ្ហាអនាម័យពេលមករដូវរបស់ស្ត្រីជារឿងស្ងប់ស្ងាត់ឬលាក់លៀមព័ត៌មាន ហាក់ដូចជាបោះបង់សមាសភាពចូលរួមរបស់ស្ត្រីនិងយុវត្តីទាំងការសិក្សាការងារនិងអភិវឌ្ឍន៍សង្គម។ហេតុដូច្នេះនៅថ្ងៃទី 28 ខែឧសភាជារៀងរាល់ឆ្នាំពិភពលោកតែងប្រារព្ធទិវាអនាម័យពេលមុខរដូវក្នុងគោលបំណងបង្ហាញ អំពីសារៈសំខាន់នៃការគ្រប់គ្រងអនាម័យស្ត្រីពេលមានរដូវនិងលើកទឹកចិត្តដល់ស្ត្រីគ្រប់រូប។
លោកហង់ហ៊ី ប៊ុណ្ណា អ្នកឯកទេសទឹកស្អាតនិងអនាម័យនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានរៀបរាប់ថាទិវាអនាម័យពេលមករដូវចាប់ផ្ដើមតាំងពីឆ្នាំ 2014 ម្ល៉េះហើយបានជ្រើសរើសយកថ្ងៃទី 28 ខែឧសភាពរៀងរាល់ឆ្នាំ ដើម្បីរៀបចំទិវានេះដោយសាររាល់រយៈពេល 208 ថ្ងៃម្ដងស្ត្រីនិងក្មេងស្រីក្នុងវ័យបន្តពូជតែមករដូវ។លោកបន្ថែមថាការគិតគូរដល់អនាម័យពេលមករដូវរបស់ស្ត្រីជាការលើកទឹកចិត្តដល់ការចូលរួមរបស់ស្ត្រីគ្រប់សកម្មភាព។
តាមរយៈការពិភាក្សានៃទិវាអនាម័យស្ត្រីពេលមានរដូវឆ្នាំ 2022 កន្លងទៅបានលើកឡើងថានៅពេលនិយាយអំពីអនាម័យពេលមានរដូវរបស់ស្ត្រីគ្រប់គ្នាត្រូវគិតគូរដល់សម្ភារៈអនាម័យឬសំឡីអនាម័យព្រមទាំងគិតគូរពីផលប៉ះពាល់សុខភាពឬផលប៉ះពាល់ដល់បរិស្ថានដែលកើតចេញពីបញ្ហាទាំងអស់នេះ។
អនាម័យពេលមករដូវនៅតាមសាលារៀនគួរបញ្ជាក់ថាក៏ជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្តពិសេសមាននៅក្នុងគោលនយោបាយលើកកម្ពស់សុខភាពសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡា។ ល៏តា