ទាន់ហេតុការណ៍
0

កុំ​ចាត់ទុក​បញ្ហា​មក​រដូវ​ជា​រឿង​ស្ងប់ស្ងាត់​

កុំ​ចាត់ទុក​បញ្ហា​មក​រដូវ​ជា​រឿង​ស្ងប់ស្ងាត់​

បើ​និយាយ​ពី​ពាក្យ​អនាម័យ​ពេល​មក​រដូវ​ស្ដាប់​មួយ​ភ្លែត​ហាក់ដូចជា​រឿង​ថ្មី​ក្នុង​ប្រធានបទ​ពិភាក្សា​ឬ​អាចជា​រឿង​របស់​ស្ត្រី​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​បញ្ហា​សុខភាព​ស្ត្រី​និង​ក្មេង​ស្រី​ពេល​មក​រដូវ​កំពុង​ក្លាយជា​បញ្ហា​ដ៏​សំខាន់​ដែល​ប្រទេស​នានា​ក្នុង​ពិភពលោក កំពុង​យកចិត្តទុកដាក់​និង​កំពុង​សិក្សា​ពី​របៀប​គ្រប់គ្រង​អនាម័យ​ពេល​មក​រដូវ​ឲ្យបាន​ប្រសើរ​សម្រាប់​ស្ត្រី​និង​បរិស្ថាន​។​

​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន “​ប្រារព្ធ​ទិវា​អនាម័យ​ពេល​ម​រដូវ​ឆ្នាំ 2022” តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​ប្រធានបទ​ធ្វើឲ្យ​ការមក​រដូវ​ជារឿង​ធម្មតា​ក្នុង​ជីវិត​មុន​ឆ្នាំ 2030 ។​

​លោក​វេជ្ជបណ្ឌិត លន់ សាយ​តេង​ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ប្រសិនបើ​គ្រប់គ្នា​ចាត់​ទុក​បញ្ហា​អនាម័យ​ពេល​មក​រដូវ​របស់​ស្ត្រី​ជា​រឿង​ស្ងប់ស្ងាត់​ឬ​លាក់លៀម​ព័ត៌មាន ហាក់ដូចជា​បោះបង់​សមាសភាព​ចូលរួម​របស់​ស្ត្រី​និង​យុវត្តី​ទាំង​ការសិក្សា​ការងារ​និង​អភិវឌ្ឍន៍​សង្គម​។​ហេតុ​ដូច្នេះ​នៅ​ថ្ងៃទី 28 ខែ​ឧសភា​ជា​រៀងរាល់​ឆ្នាំ​ពិភពលោក​តែង​ប្រារព្ធ​ទិវា​អនាម័យ​ពេល​មុខ​រដូវ​ក្នុង​គោលបំណង​បង្ហាញ អំពី​សារៈសំខាន់​នៃ​ការគ្រប់គ្រង​អនាម័យ​ស្ត្រី​ពេល​មាន​រដូវ​និង​លើកទឹកចិត្ត​ដល់​ស្ត្រី​គ្រប់រូប​។​

​លោក​ហង់​ហ៊ី ប៊ុណ្ណា អ្នកឯកទេស​ទឹកស្អាត​និង​អនាម័យ​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​បាន​រៀបរាប់​ថា​ទិវា​អនាម័យ​ពេល​មក​រដូវ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ 2014 ម្ល៉េះ​ហើយ​បាន​ជ្រើសរើស​យក​ថ្ងៃ​ទី 28 ខែ​ឧសភា​ព​រៀងរាល់ឆ្នាំ ដើម្បី​រៀបចំ​ទិវា​នេះ​ដោយសារ​រាល់​រយៈពេល 208 ថ្ងៃ​ម្ដង​ស្ត្រី​និង​ក្មេងស្រី​ក្នុង​វ័យ​បន្ត​ពូជ​តែ​មក​រដូវ​។​លោក​បន្ថែមថា​ការគិតគូរ​ដល់​អនាម័យ​ពេល​មក​រដូវ​របស់​ស្ត្រី​ជា​ការលើកទឹកចិត្ត​ដល់​ការចូលរួម​របស់​ស្ត្រី​គ្រប់​សកម្មភាព​។​

​តាមរយៈ​ការពិភាក្សា​នៃ​ទិវា​អនាម័យ​ស្ត្រី​ពេល​មាន​រដូវ​ឆ្នាំ 2022 កន្លង​ទៅ​បាន​លើកឡើង​ថា​នៅពេល​និយាយ​អំពី​អនាម័យ​ពេល​មាន​រដូវ​របស់​ស្ត្រី​គ្រប់​គ្នា​ត្រូវ​គិតគូរ​ដល់​សម្ភារៈ​អនាម័យ​ឬ​សំឡី​អនាម័យ​ព្រមទាំង​គិតគូរ​ពី​ផលប៉ះពាល់​សុខភាព​ឬ​ផលប៉ះពាល់​ដល់​បរិស្ថាន​ដែល​កើតចេញ​ពី​បញ្ហា​ទាំងអស់​នេះ​។​

​អនាម័យ​ពេល​មក​រដូវ​នៅ​តាម​សាលារៀន​គួរបញ្ជាក់​ថា​ក៏​ជា​ចំណុច​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ត​ពិសេស​មាន​នៅក្នុង​គោលនយោបាយ​លើកកម្ពស់​សុខភាព​សិក្សា​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ ល៏​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com