ទាន់ហេតុការណ៍
0

“​គម្រោង​អភិវឌ្ឍន៍​កុមារ​តូច​””​បាន​បំផុស​ប្រជាពលរដ្ឋ​ងាក​មក​ដាំ​បន្លែ​ដើម្បី​សុខភាព​គ្រួសារ​យើង​

“​គម្រោង​អភិវឌ្ឍន៍​កុមារ​តូច​””​បាន​បំផុស​ប្រជាពលរដ្ឋ​ងាក​មក​ដាំ​បន្លែ​ដើម្បី​សុខភាព​គ្រួសារ​យើង​

ការ​ភ្ញាក់រលឹក​របស់​ប្រជាជន​នៅក្នុង ភូមិ​សម្រិត ស្រុក​ប្រាសាទ​សំបូរ ឃុំ​សំបូរ ខេត្ត​កំពង់ធំ បាន​ងាក​មក​ដាំ​បន្លែ​សុវត្ថិភាព​ក៏​ដើម្បី​សុខភាព​គ្រួសារ​របស់ខ្លពួក​គាត់​ក៏​ដូចជា​ប្រជាជន​យើង​។​

​ក្រោយពី​មាន​ការ​នាំចូល​នៅ​បន្លែ​ជាច្រើន​ដែល​ប្រជាជន​យើង​ខ្លាចរអារ នៃ​ផល​ប៉ះពាល់​ដល់​សុខ​ភាព​នៃ​ការប្រើ​សារ​ជាតិគីមី ដូច្នេះ​ទើប​អង្គការ​អភិវឌ្ឍន៍​កុមារ​តូច​បាន​បំផុសគំនិត​ដល់​ប្រជាជន​នៅក្នុង​ភូមិ ឲ្យ​ងាក​មក​ដាំ​បន្លែ​គ្មាន​ប្រើ ថ្នាំ​ឬ​ជីរ​គីមី​ឡើយ​។​

​យ៉ាងហោចណាស់​ក៏​មាន​អ្នកស្រី រិ​ន​សារុំ មាន​អាយុ 24 ឆ្នាំ អ្នកស្រី​បាន​ផ្ដល់​យោបល់​ថា​ខ្ញុំ​ពុំ​បាន​ទៅ​ធ្វើការ​នៅទីណា​ឆ្ងាយ​ពី​ផ្ទះ​ទេ​ទោះ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ក្តី ព្រោះ​ខ្ញុំ​គិត​ថា​នៅ​ផ្ទះ​វិញ​អាច​ចិញ្ចឹម​ជ្រូក មាន់ ទា ហើយ​នៅ​ផ្ទះ​បាន​លក់ អីវ៉ាន់ ចាប់ហួយ​ទៀត​។​ជាពិសេស ខ្ញុំ​បាន​ចូល​គម្រោង​ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​កុមារ​តូច ដប​ន្លែ​ច្រើន​មុខ បាន​បង្រៀន​ដល់​ប្រជាជន ពី ការ​ដាំ​ដំណាំ​។​

​ឥឡូវនេះ​យើង​បាន​ដាំ​បន្លែ​ជាច្រើន​ដែល​ពោរពេញ​ដោយ​ពណ៌​បៃតង​ខៀវ​សំងាត់​ដូចជា ស្ពៃ សណ្ដែក​គួ រ​ម្ទេស ត្រប់​សាឡា​ត់ ខាត់​ណា ននោង នៅ​ជុំវិញ​ផ្ទះ​។​ក្រោយ​បាន​ផល​ពី​ការដាំ​យើង​តែង​នាំយក​ទៅ​លក់​នៅ​ទីផ្សារ​មាន​ម៉ូយ​ចាំ​ទទួល​ជាស្រេច អ្នកស្រី​បន្ត​ថា ពី​មុន​យើង​ដាំ​ក្នុង​ទំហំ​ដី​តូច​ទេ​។​តែ​ឥឡូវ​ក្រោយពី​បាន​អង្គការ​ចុះ​មក​អប់រំ​ផ្ដល់​ន​យោបល់​នៅ​គំនិត ល្អៗ យើង​ក៏​បាន​ពង្រីក​ផ្ទៃ​ដី​បន្ថែម​ទៀត​។​ក្រោយ​ដាំ​បាន​ផល​ឃើញ​ថា​សព្វថ្ងៃនេះ​ជីវភាព​របស់​យើង​ធូរធារ​មួយ​កម្រិត ទ្រទ្រង់​ដល់​ការរៀន​សូរ​របស់​កូន យើង​មួយ​ផ្នែក​ដែរ​។​

​គួរ​រំលឹក​ថា​ការដាំ​បន្លែ ទាំងនេះ​ប​អ្នកស្រី​បញ្ជាក់ថា ខ្ញុំ​ដាំ​គ្មាន​ប្រើ​ជីគីមី​អ្វី​ទេ​យើង​ប្រើ​តែ​ជីធម្មជាតិ​ធ្វើ​ដោយ​ស្លឹក​ស្ដៅ​រួម​និង​ស្លឹកឈើ​ស្លឹក​ព្រៃ​បន្ថែមទៀត​ដោយ​ខ្លួនឯង ឥឡូវ​នេះ​ឃើញថា​ក្រោយ​ពី​ការដាំ​ចូល​ក្រុម​ជាមួយ​អង្គការ​មក ឃើញថា គ្រួសារ​ខ្ញុំ​មាន​ជីវភាព ធូរធារ​យើង​បាន​ចំណូល​ថវិកា ដំបូង 20 40 50 60 ម៉ឺន រហូតដល់​១​លាន​រៀល ក្នុង​មួយ​ខែ​។​

​ដោយឡែក​កញ្ញា​ង៉ុន់​យេ​៉​ត ជា​ប្រធាន​( អង្គការ​អភិវឌ្ឍន៍​កុមារ​តូច​)​បានបង្ហាញ​ថា​នៅក្នុង​គម្រោង​របស់​អង្គការ​យើង​គឺ​យើង​បាន​បំផុស​បទពិសោធន៍​និង​ការ​ដាំ​បន្លែ​ផ្សេងៗ នៅក្នុង​ក្រុម​យើង​ដែល​មាន​សមាជិក​ចំនួន 15 នាក់ យើង​បាន​បំផុសគំនិត​ទាំង ការ រើស​ពូជ​ដំណាំ​ល្អៗ​ការចិញ្ចឹម​ទា ជ្រូក ដោយ ធ្វើ​ទ្រុងរ​ក​ចំំី​ណី​ឲ្យ​សត្វ ឃើញ​ថា​ពេល​នេះ ប្រាក់ចំណូល​របស់​គាត់​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ ដូច្នេះ​គាត់​ពុំ​មាន​បំណង​ធ្វើ​ចំណាកស្រុក​ទ​ឡើយ​។​

​ការ​បំផុស​គំនិតល្អៗ អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដែល​ដឹកនាំ​ដោយ លោក​ហ៊ូ​ក្រើន​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ហេឡែន​ខេឡ័រ​អន្តរជាតិ​បាន​បំផុសដល់​ប្រជាជន​ឲ្យ​ងាក​មក​ដាំ​បន្លែ​ធម្មជាតិ​សុវត្ថិភាព ដើម្បី​ទ្រទ្រង់​ដល់​កូន​និង​គ្រួសារ​។ ដូច្នេះ​ដំណាំ​ធម្មជាតិ​ដែល​មាន​សុវត្ថិភាព គឺ ដាំ ដើម្បី​សុខភាព ល្អ បញ្ញា វាងវៃ ពុំ​បង្ក​ឲ្យមាន​ជំងឺ​ឡើយ​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com