ការភ្ញាក់រលឹករបស់ប្រជាជននៅក្នុង ភូមិសម្រិត ស្រុកប្រាសាទសំបូរ ឃុំសំបូរ ខេត្តកំពង់ធំ បានងាកមកដាំបន្លែសុវត្ថិភាពក៏ដើម្បីសុខភាពគ្រួសាររបស់ខ្លពួកគាត់ក៏ដូចជាប្រជាជនយើង។
ក្រោយពីមានការនាំចូលនៅបន្លែជាច្រើនដែលប្រជាជនយើងខ្លាចរអារ នៃផលប៉ះពាល់ដល់សុខភាពនៃការប្រើសារជាតិគីមី ដូច្នេះទើបអង្គការអភិវឌ្ឍន៍កុមារតូចបានបំផុសគំនិតដល់ប្រជាជននៅក្នុងភូមិ ឲ្យងាកមកដាំបន្លែគ្មានប្រើ ថ្នាំឬជីរគីមីឡើយ។
យ៉ាងហោចណាស់ក៏មានអ្នកស្រី រិនសារុំ មានអាយុ 24 ឆ្នាំ អ្នកស្រីបានផ្ដល់យោបល់ថាខ្ញុំពុំបានទៅធ្វើការនៅទីណាឆ្ងាយពីផ្ទះទេទោះទៅធ្វើការនៅរោងចក្រក្តី ព្រោះខ្ញុំគិតថានៅផ្ទះវិញអាចចិញ្ចឹមជ្រូក មាន់ ទា ហើយនៅផ្ទះបានលក់ អីវ៉ាន់ ចាប់ហួយទៀត។ជាពិសេស ខ្ញុំបានចូលគម្រោងជាមួយអង្គការអភិវឌ្ឍន៍កុមារតូច ដបន្លែច្រើនមុខ បានបង្រៀនដល់ប្រជាជន ពី ការដាំដំណាំ។
ឥឡូវនេះយើងបានដាំបន្លែជាច្រើនដែលពោរពេញដោយពណ៌បៃតងខៀវសំងាត់ដូចជា ស្ពៃ សណ្ដែកគួ រម្ទេស ត្រប់សាឡាត់ ខាត់ណា ននោង នៅជុំវិញផ្ទះ។ក្រោយបានផលពីការដាំយើងតែងនាំយកទៅលក់នៅទីផ្សារមានម៉ូយចាំទទួលជាស្រេច អ្នកស្រីបន្តថា ពីមុនយើងដាំក្នុងទំហំដីតូចទេ។តែឥឡូវក្រោយពីបានអង្គការចុះមកអប់រំផ្ដល់នយោបល់នៅគំនិត ល្អៗ យើងក៏បានពង្រីកផ្ទៃដីបន្ថែមទៀត។ក្រោយដាំបានផលឃើញថាសព្វថ្ងៃនេះជីវភាពរបស់យើងធូរធារមួយកម្រិត ទ្រទ្រង់ដល់ការរៀនសូររបស់កូន យើងមួយផ្នែកដែរ។
គួររំលឹកថាការដាំបន្លែ ទាំងនេះបអ្នកស្រីបញ្ជាក់ថា ខ្ញុំដាំគ្មានប្រើជីគីមីអ្វីទេយើងប្រើតែជីធម្មជាតិធ្វើដោយស្លឹកស្ដៅរួមនិងស្លឹកឈើស្លឹកព្រៃបន្ថែមទៀតដោយខ្លួនឯង ឥឡូវនេះឃើញថាក្រោយពីការដាំចូលក្រុមជាមួយអង្គការមក ឃើញថា គ្រួសារខ្ញុំមានជីវភាព ធូរធារយើងបានចំណូលថវិកា ដំបូង 20 40 50 60 ម៉ឺន រហូតដល់១លានរៀល ក្នុងមួយខែ។
ដោយឡែកកញ្ញាង៉ុន់យេ៉ត ជាប្រធាន( អង្គការអភិវឌ្ឍន៍កុមារតូច)បានបង្ហាញថានៅក្នុងគម្រោងរបស់អង្គការយើងគឺយើងបានបំផុសបទពិសោធន៍និងការដាំបន្លែផ្សេងៗ នៅក្នុងក្រុមយើងដែលមានសមាជិកចំនួន 15 នាក់ យើងបានបំផុសគំនិតទាំង ការ រើសពូជដំណាំល្អៗការចិញ្ចឹមទា ជ្រូក ដោយ ធ្វើទ្រុងរកចំំីណីឲ្យសត្វ ឃើញថាពេលនេះ ប្រាក់ចំណូលរបស់គាត់អាចទ្រទ្រង់ជីវភាពគ្រួសារ ដូច្នេះគាត់ពុំមានបំណងធ្វើចំណាកស្រុកទឡើយ។
ការបំផុសគំនិតល្អៗ អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលដឹកនាំដោយ លោកហ៊ូក្រើននាយកប្រចាំប្រទេសនៃអង្គការហេឡែនខេឡ័រអន្តរជាតិបានបំផុសដល់ប្រជាជនឲ្យងាកមកដាំបន្លែធម្មជាតិសុវត្ថិភាព ដើម្បីទ្រទ្រង់ដល់កូននិងគ្រួសារ។ ដូច្នេះដំណាំធម្មជាតិដែលមានសុវត្ថិភាព គឺ ដាំ ដើម្បីសុខភាព ល្អ បញ្ញា វាងវៃ ពុំបង្កឲ្យមានជំងឺឡើយ។ លីតា