ទាន់ហេតុការណ៍
0

ការ​ផ្ដល់​ថ្នាំ​មីក្រូ​សារធាតុ​ចម្រុះ​របស់​មន្ទីរពេទ្យ “​ជ័យ​”

ការ​ផ្ដល់​ថ្នាំ​មីក្រូ​សារធាតុ​ចម្រុះ​របស់​មន្ទីរពេទ្យ “​ជ័យ​”

នៅ​មន្ទីរពេទ្យ​ជ័យ​បាន​រៀបចំ​ចុះ​ចែក​ថ្នាំ​មីក្រូ​សារធាតុ​ចម្រុះ​ដល់​ប្រជាពលរដ្ឋ​នៅ ភូមិ​ល្វា ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​ដោយ​មន្ទីរពេទ្យ​នេះ​សហការ​ជាមួយ​អង្គការ ហេឡែន​ខេល័រ​អន្តរជាតិ បាន​ដឹកនាំ​ដោយ​លោក ហ៊ូ​ក្រើន នាយក​ប្រចាំ​ប្រទេស​។​

​តាម​ការរៀបរាប់​របស់អ្នក​គ្រូពេទ្យ​ស៊ុន​ផានី ឆ្មបឋ​មនៅ​មណ្ឌល​សុខភាព​”​ជ័យ​”​រៀបរាប់ថា អត្ត​ប្រយោជន៍​នៃ​ថ្នាំ​មីក្រូ​សារធាតុ​ចម្រុះ​មាន​សារ​ធា​សារៈសំខាន់​ណាស់​។​អាច​ជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​។​

​ទី 1​បាន​កាត់បន្ថយ​ភាព ស្លេកស្លាំង ខ្វាក់​មាន់ និង រោគសញ្ញា​ផ្សេងៗ​ទៀត ដែល​បណ្ដាល​ឲ្យ​ខ្វះ​វីតាមីន​និង​សារធាតុ​រ៉ែ​។​
​ទី 2 កាត់បន្ថយ​ហានិភ័យ​ជាច្រើន​ដល់​ស្ត្រី​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ទារ​កកើត​មិន​គ្រប់​គីឡូ​ក្នុង​ផ្ទៃ​មិន​ឡើង​ទម្ងន់​ទារក​កើត​មិន​គ្រប់​ខែ​។​
​ទី 3 កាត់បន្ថយ​ហានិភ័យ​ខ្ពស់​នៃ​មរណៈ​មាតា​ដែល​មាន​បញ្ហា​ស្លេក​ស្ល​ង់​។​
​ទី 4 បញ្ហា​មិន​ឡើង​ទម្ងន់​របស់​ស្ត្រី​អំឡុងពេល​មាន​ផ្ទៃពោះ​។​
​ទី 5 ជួយ​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​រឹងមាំ​។​
​ទី 6 លើកកម្ពស់​ការអភិវឌ្ឍ​ន៍​រាងកាយ​និង​ការយល់ដឹង​របស់​ទារ​ក​។​

អ្នក​គ្រូពេទ្យ​បាន​បញ្ជាក់​អំពី​ស្ត្រី​មាន​ផ្ទៃពោះ​បាន​មក​ពិនិត្យ​ក្នុង​ពេទ្យ​នេះ​ថា​កាល​ពិនិត្យ​ផ្ទៃពោះ​របស់​ស្ត្រី​នៅ​មន្ទីរពេទ្យ​ជ័យ​យ៉ាងតិច​ក៏ 60 នាក់​ដែរ​។​អំឡុង ពេល​ស្ត្រី​បាត់​រដូវ​ភ្លាម ក្នុង​រយៈពេល 4 សប្តាហ៍​ក្នុង​ការ​មក​តាមដាន​និង​ពិនិត្យ​ពេល​ដំបូង​មើល​ស្ថានភាព​របស់​គាត់​សួរ​ពី​ប្រវត្តិ​ជំងឺ​ទាំង​មាន​ថ្លឹង​គីឡូ​និង​ពិនិត្យ​សម្ពាធ​ឈាម​មាន​ធ្វើតេស្ត ជំងឺអេដស៍​ស្វាយ ទឹកនោម​ផ្អែម​ហើយ​យើង​ក៏​មាន​ឲ្យ​ថ្នាំ​ជាតិ​ដែក​ដល់​ស្ត្រី​ទៀត​ផង​។​

លោកជំទាវ​ប្រាក់​សោភ័ណ​នារី​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​លើកឡើង​ថា​កត្តា​សំខាន់​ដែល​ស្ត្រី​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដែល​បាត់​រដូវ​ភ្លាម​ត្រូវតែ​ទៅ​មណ្ឌល​សុខភាព​ដើម្បី​ពិនិត្យ​ផ្ទៃពោះ​ឱ្យ​បាន​លឿន​ដែល​អាច​ធ្វើទៅបាន​។​ពេលនោះ​យើង​នឹង​ទទួលបាន​នូវ​ការប្រឹក្សា ហើយ​កត្តា​ដែល​សំខាន់​នោះ​យើង​នឹង​ទទួលបាន​គ្រាប់​ថ្នាំ​ជាតិ​ដែក ដើម្បី​រក្សាគភ៌​។​ថែម​ទាំង​ទទួលបាន​នូវ​សេវា​ផ្សេងៗ​ទៀត​។​ហើយ​បុគ្គលិក​សុខាភិបាល​និង​បាន​ណែនាំ​ឲ្យ​ត្រៀមខ្លួន​ជាមុន​ធ្វើយ៉ាងណា​ឲ្យមាន​សុវត្ថិភា​ព​ទាំង​កូន​និង​ម្ដាយ​។​

​លោក​ហ៊ូ​ក្រើន នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ហេឡែន ខេល័​រ បន្ត​ថា​ជួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី យឹម​ឆៃលី​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ បាន​វាយតម្លៃ​ចំពោះ​ការផ្ដាច់​ពា្ញចិត្ត របស់​រាជរដ្ឋាភិបាល​ក្នុង​ការខិតខំ​ប្រឹងប្រែង​លើកកម្ពស់​សន្តិសុខ​ស្បៀង​និង​អាហារ​រូបត្ថ​ម្ភ​នៅ​កម្ពុជា​ទាក់ទង​នឹងរ​បប​អាហារ សុខភាព​ពី 6 ទៅ 24 ខែ ក៏​មាន​ការកើនឡើង​ពី 42% ប៉ុន្តែ​អត្រា​នេះ​បាន​បង្ហាញថា​កូន​ក្មេង​ជា​ច្រើន​ទៀត​មិន​ទាន់​មាន​របប​អាហារ​សុខភាព​គ្រប់គ្រាន់ ដូច​ជា​ការ​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​ម្ដាយ​ដែល​មាន​ការរីកចម្រើន​ក្នុង​ឆ្នាំ 2010 ទៅ 2014​។​ប៉ុន្តែ​ឥឡូវនេះ​ក៏​ធ្លាក់ចុះ​វិញ​ដែរ​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com