នៅមន្ទីរពេទ្យជ័យបានរៀបចំចុះចែកថ្នាំមីក្រូសារធាតុចម្រុះដល់ប្រជាពលរដ្ឋនៅ ភូមិល្វា ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ដោយមន្ទីរពេទ្យនេះសហការជាមួយអង្គការ ហេឡែនខេល័រអន្តរជាតិ បានដឹកនាំដោយលោក ហ៊ូក្រើន នាយកប្រចាំប្រទេស។
តាមការរៀបរាប់របស់អ្នកគ្រូពេទ្យស៊ុនផានី ឆ្មបឋមនៅមណ្ឌលសុខភាព”ជ័យ”រៀបរាប់ថា អត្តប្រយោជន៍នៃថ្នាំមីក្រូសារធាតុចម្រុះមានសារធាសារៈសំខាន់ណាស់។អាចជួយដល់ស្ត្រីមានផ្ទៃពោះ។
ទី 1បានកាត់បន្ថយភាព ស្លេកស្លាំង ខ្វាក់មាន់ និង រោគសញ្ញាផ្សេងៗទៀត ដែលបណ្ដាលឲ្យខ្វះវីតាមីននិងសារធាតុរ៉ែ។
ទី 2 កាត់បន្ថយហានិភ័យជាច្រើនដល់ស្ត្រីទារកស្លាប់ក្នុងផ្ទៃទារកកើតមិនគ្រប់គីឡូក្នុងផ្ទៃមិនឡើងទម្ងន់ទារកកើតមិនគ្រប់ខែ។
ទី 3 កាត់បន្ថយហានិភ័យខ្ពស់នៃមរណៈមាតាដែលមានបញ្ហាស្លេកស្លង់។
ទី 4 បញ្ហាមិនឡើងទម្ងន់របស់ស្ត្រីអំឡុងពេលមានផ្ទៃពោះ។
ទី 5 ជួយប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ។
ទី 6 លើកកម្ពស់ការអភិវឌ្ឍន៍រាងកាយនិងការយល់ដឹងរបស់ទារក។
អ្នកគ្រូពេទ្យបានបញ្ជាក់អំពីស្ត្រីមានផ្ទៃពោះបានមកពិនិត្យក្នុងពេទ្យនេះថាកាលពិនិត្យផ្ទៃពោះរបស់ស្ត្រីនៅមន្ទីរពេទ្យជ័យយ៉ាងតិចក៏ 60 នាក់ដែរ។អំឡុង ពេលស្ត្រីបាត់រដូវភ្លាម ក្នុងរយៈពេល 4 សប្តាហ៍ក្នុងការមកតាមដាននិងពិនិត្យពេលដំបូងមើលស្ថានភាពរបស់គាត់សួរពីប្រវត្តិជំងឺទាំងមានថ្លឹងគីឡូនិងពិនិត្យសម្ពាធឈាមមានធ្វើតេស្ត ជំងឺអេដស៍ស្វាយ ទឹកនោមផ្អែមហើយយើងក៏មានឲ្យថ្នាំជាតិដែកដល់ស្ត្រីទៀតផង។
លោកជំទាវប្រាក់សោភ័ណនារីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថាកត្តាសំខាន់ដែលស្ត្រីអំឡុងពេលមានផ្ទៃពោះដែលបាត់រដូវភ្លាមត្រូវតែទៅមណ្ឌលសុខភាពដើម្បីពិនិត្យផ្ទៃពោះឱ្យបានលឿនដែលអាចធ្វើទៅបាន។ពេលនោះយើងនឹងទទួលបាននូវការប្រឹក្សា ហើយកត្តាដែលសំខាន់នោះយើងនឹងទទួលបានគ្រាប់ថ្នាំជាតិដែក ដើម្បីរក្សាគភ៌។ថែមទាំងទទួលបាននូវសេវាផ្សេងៗទៀត។ហើយបុគ្គលិកសុខាភិបាលនិងបានណែនាំឲ្យត្រៀមខ្លួនជាមុនធ្វើយ៉ាងណាឲ្យមានសុវត្ថិភាពទាំងកូននិងម្ដាយ។
លោកហ៊ូក្រើន នាយកប្រចាំប្រទេសនៃអង្គការហេឡែន ខេល័រ បន្តថាជួបជាមួយឧបនាយករដ្ឋមន្ត្រី យឹមឆៃលីប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានវាយតម្លៃចំពោះការផ្ដាច់ពា្ញចិត្ត របស់រាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់សន្តិសុខស្បៀងនិងអាហាររូបត្ថម្ភនៅកម្ពុជាទាក់ទងនឹងរបបអាហារ សុខភាពពី 6 ទៅ 24 ខែ ក៏មានការកើនឡើងពី 42% ប៉ុន្តែអត្រានេះបានបង្ហាញថាកូនក្មេងជាច្រើនទៀតមិនទាន់មានរបបអាហារសុខភាពគ្រប់គ្រាន់ ដូចជាការបំបៅដោះកូនដោយទឹកដោះម្ដាយដែលមានការរីកចម្រើនក្នុងឆ្នាំ 2010 ទៅ 2014។ប៉ុន្តែឥឡូវនេះក៏ធ្លាក់ចុះវិញដែរ។ លីតា