នៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំមានដំណើរទស្សនកិច្ចមួយក្នុងការលើកកម្ពស់អាហារូបត្ថម្ថនៅកន្លែងធ្វើការមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ដែលមានការចូលរួមពីលោកជំទាវប្រាក់សោភ័ណ្ឌនារីរដ្ឋលេខាធិការក្រសួងសុខាភិបាលអញ្ជើញមកពីភ្នំពេញវេលាម៉ោងជាង 12 ថ្ងៃត្រង់។
ការរំលឹកឱ្យដឹងពីលោកជំទាវប្រាក់សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថាទាក់ទងនឹងការលើកកម្ពស់ពីមាតាទៅដល់កូនៗខ្ញុំគិតថាស្ត្រីត្រូវមានរបបអាហារគុណនិង២ មាតាត្រូវការសារជាតិចិញ្ចឹមមិនត្រឹមតែទ្រទ្រង់រាងកាយគាត់ទេ។ត្រូវតែទ្រទ្រង់ទៅដល់ទារកទៀតផង។ធ្វើយ៉ាងណាឱ្យមាតាមានសុខភាពល្អមានអាហារូបត្ថម្ភគ្រប់គ្រាន់ដល់កូនក្នុងផ្ទៃគឺជាការអនុវត្តការហូបចុករបស់ម្ដាយផងដែរ។
បន្ថែមពីលើនេះលោកជំទាវបន្តថាមាតាត្រូវតែទៅពិនិត្យសុខភាពឱ្យបានដិតដល់ និង ទារកក្នុងផ្ទៃផងដែរ។ដើម្បីជាការត្រៀមខ្លួនជាមុនដើម្បីឲ្យមានសុវត្ថិភាពទាំងកូនទាំងម្ដាយយ៉ាងតិច 4 ដងនៅមូលដ្ឋាន សុខាភិបាល ឬមណ្ឌលសុខភាពនិងមន្ទីរពេទ្យ។
ទាក់ទងការបំបៅដោះកូន និងទឹកដោះ និង ផ្ដល់អាហាររូបត្ថម្ភបន្ថែមអ្នកនាងស៊នសុភីធ្វើកា នៅ មន្ទីកិច្ចការនារីខេត្តកំពង់ធំ បញ្ជាក់ថាខ្ញុំគិតថាការបំបៅដោះកូនដោយទឹកដោះគឺមានសារៈសំខាន់ណាស់អាចជួយដល់កុមារឲ្យមានសុខភាពល្អ កាត់បន្ថយការ មានជំងឺ បន្ថែមពីលើនេះខ្ញុំបាន បន្ថែមអាហាររូបត្ថម្ភ ចប់តាំងពីកូនអាយុ 6 ខែ គឺបបរគ្រប់គ្រឿងដែលមានបន្លែផ្សេងៗនៅជុំវិញផ្ទះ។ធ្វើបែបនេះយើងអាចកាត់បន្ថយរាល់ការចំណាយបានមួយកម្រិតដែរ។
លោក ហ៊ួរ ក្រើន នាយកប្រចាំប្រទេសអង្គការ ហេឡែន ខេឡ័រ អន្តរជាតិលើកឡើងថាដោយសារយើងបាន ផ្ដាច់ព្ញាចិត្ត ប្រឹងប្រែងធ្វើឲ្យកម្ពុជាមានការរីកចម្រើនក្នុងការលើកកម្ពស់អាហារូបត្ថម្ភនឹងសន្តិសុខស្បៀងផ្អែកទៅលើទិន្នន័យដែលយើងមាននៅពេលនេះ គឺ កុមារក្រេះក្រិនបានធ្លាក់មក២២ភាគរយ ដែលទាក់ទងនឹងរបបអាហារសុខភាពពី 6 ទៅ 24 ខែ មានការកើនឡើងដល់ 42%។
លោកបញ្ជាក់ថាអត្រានេះបានបង្ហាញថាមាន ក្មេង និង កុមារច្រើនទៀតមិនទាន់មានរបបអាហារគ្រប់គ្រាន់មួយទៀតគឺការបំបៅដោះកូនដោយទឹកដោះម្ដាយ មានក្នុងឆ្នាំទៅ 2014 ប៉ុន្តែពេលនេះបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ដែលយើងត្រូវពិភាក្សារកពី មូលហេតុនៅចំណុចសំខាន់ យើងក៏បានយកចិត្តទុកដាក់ក្នុងការជួយ ដល់ រដ្ឋាភិបាលនិងក្រុមសិក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិង ជនបទក្នុងការខិតខំប្រឹងប្រែងដើម្បីធ្វើការបន្តទៀត។ លីតា