ទាន់ហេតុការណ៍
0

គម្រោង​ណែនាំ​អំពី​អាហារូបត្ថម្ភ​នៅ​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ធំ​បំផុស​ដល់​មាតា​ក្នុង​ការផ្ដល់​អាហារ​បន្ថែម​ដល់​កូន​

គម្រោង​ណែនាំ​អំពី​អាហារូបត្ថម្ភ​នៅ​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ធំ​បំផុស​ដល់​មាតា​ក្នុង​ការផ្ដល់​អាហារ​បន្ថែម​ដល់​កូន​

នៅ​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពង់ធំ​មាន​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​ការលើកកម្ពស់​អាហា​រូបត្ថ​ម្ថ​នៅ​កន្លែងធ្វើការ​មន្ទី​រកិ​ច្ច​ការនារី​ខេត្ត​កំពង់ធំ ដែល​មាន​ការចូលរួម​ពី​លោកជំទាវ​ប្រាក់​សោភ័ណ្ឌ​នារី​រដ្ឋលេខាធិកា​រ​ក្រសួង​សុខាភិបាល​អញ្ជើញ​មកពី​ភ្នំពេញ​វេលា​ម៉ោង​ជាង 12 ថ្ងៃត្រង់​។​

​ការ​រំលឹក​ឱ្យដឹង​ពី​លោកជំទាវ​ប្រាក់​សោភ័ណ្ឌ​នារី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​មានប្រសាសន៍ថា​ទាក់ទង​នឹង​ការលើកកម្ពស់​ពី​មាតា​ទៅដល់​កូនៗ​ខ្ញុំ​គិតថា​ស្ត្រី​ត្រូវ​មាន​របប​អាហារ​គុណ​និង​២ មាតា​ត្រូវការ​សារជាតិ​ចិញ្ចឹម​មិន​ត្រឹមតែ​ទ្រទ្រង់​រាងកាយ​គាត់​ទេ​។​ត្រូវតែ​ទ្រទ្រង់​ទៅដល់​ទារក​ទៀតផង​។​ធ្វើយ៉ាងណា​ឱ្យ​មាតា​មាន​សុខភាព​ល្អ​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដល់​កូន​ក្នុង​ផ្ទៃ​គឺជា​ការអនុវត្ត​ការហូបចុក​របស់​ម្ដាយ​ផង​ដែរ​។​

​បន្ថែម​ពីលើ​នេះ​លោក​ជំទាវ​បន្ត​ថា​មាតា​ត្រូវតែ​ទៅ​ពិនិត្យ​សុខភាព​ឱ្យបាន​ដិតដល់ និង ទារក​ក្នុង​ផ្ទៃ​ផងដែរ​។​ដើម្បី​ជា​ការត្រៀមខ្លួន​ជា​មុន​ដើម្បី​ឲ្យមាន​សុវត្ថិភាព​ទាំង​កូន​ទាំង​ម្ដាយ​យ៉ាងតិច 4 ដង​នៅ​មូលដ្ឋាន សុខាភិបាល ឬ​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យ​។​

​ទាក់ទង​ការ​បំបៅ​ដោះ​កូន និង​ទឹកដោះ និង ផ្ដល់​អាហារ​រូបត្ថ​ម្ភ​បន្ថែម​អ្នកនាង​ស៊ន​សុភី​ធ្វើកា នៅ មន្ទី​កិច្ចការនារី​ខេត្ត​កំពង់ធំ បញ្ជាក់ថា​ខ្ញុំ​គិត​ថា​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​គឺ​មាន​សារៈសំខាន់​ណាស់​អាច​ជួយ​ដល់​កុមារ​ឲ្យមាន​សុខភាព​ល្អ កាត់បន្ថយ​ការ មាន​ជំងឺ បន្ថែម​ពីលើ​នេះ​ខ្ញុំ​បាន បន្ថែម​អាហារ​រូបត្ថ​ម្ភ ចប់​តាំងពី​កូន​អាយុ 6 ខែ គឺ​បបរ​គ្រប់​គ្រឿង​ដែល​មាន​បន្លែ​ផ្សេងៗ​នៅ​ជុំវិញ​ផ្ទះ​។​ធ្វើ​បែប​នេះ​យើង​អាច​កាត់បន្ថយ​រាល់​ការ​ចំណាយបាន​មួយ​កម្រិត​ដែរ​។​

​លោក ហ៊ួ​រ ក្រើន នាយក​ប្រចាំ​ប្រទេស​អង្គការ ហេឡែន ខេឡ័​រ អន្តរជាតិ​លើក​ឡើង​ថា​ដោយសារ​យើង​បាន ផ្ដាច់​ព្ញា​ចិត្ត ប្រឹងប្រែង​ធ្វើឲ្យ​កម្ពុជា​មាន​ការរីកចម្រើន​ក្នុង​ការលើកកម្ពស់​អាហា​រូបត្ថ​ម្ភ​នឹង​សន្តិសុខ​ស្បៀង​ផ្អែក​ទៅលើ​ទិន្នន័យ​ដែល​យើង​មាន​នៅ​ពេល​នេះ គឺ កុមារ​ក្រេះ​ក្រិន​បាន​ធ្លាក់​មក​២២​ភាគរយ ដែល​ទាក់ទង​នឹង​របប​អាហារ​សុខភាព​ពី 6 ទៅ 24 ខែ មានការ​កើនឡើង​ដល់ 42%​។​

​លោក​បញ្ជាក់​ថា​អត្រា​នេះ​បាន​បង្ហាញថា​មាន ក្មេង និង កុមារ​ច្រើន​ទៀត​មិន​ទាន់​មាន​របប​អាហារ​គ្រប់គ្រាន់​មួយទៀត​គឺ​ការ​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​ម្ដាយ មាន​ក្នុង​ឆ្នាំទៅ 2014 ប៉ុន្តែ​ពេល​នេះ​បាន​ធ្លាក់ចុះ​គួរឲ្យកត់សម្គាល់​។ ដែល​យើង​ត្រូវ​ពិភាក្សា​រក​ពី មូលហេតុ​នៅ​ចំណុច​សំខាន់ យើង​ក៏​បាន​យកចិត្តទុកដាក់​ក្នុង​ការជួយ ដល់ រដ្ឋាភិបាល​និង​ក្រុម​សិក្សា​ស្តារ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម​និង ជនបទ​ក្នុង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើការ​បន្តទៀត​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com